ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍ របស់ការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា នៅវេលាម៉ោង ៩.១៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចជិតដេីមចំបក់ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដែលបង្ករដោយខ្លួនឯង ជិះម៉ូតូទៅបុកដេីមឈេី ។
លោកវរសេនីយ៍ទោ ថង អឿន នាយការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា៖ នៅក្នុងហេតុការណ៍នេះធ្វើឲ្យមន្ត្រីនគរបាលពីរនាក់រងរបួស និងស្លាប់ ។
ជនរងគ្រោះទី១ មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ក្រូច ថា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមន្ត្រីនគរបាលបម្រេីការងារ នៅអង្គភាពវរសេនាតូចលេខ៧៩៥ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របួសធ្ងន់ ។
ជនរងគ្រោះទី២ មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក អេង ថា ភេទប្រុស អាយុ ៤៧ឆ្នាំ ជាមន្ត្រីនគរបាលបម្រេីការងារ នៅអង្គភាពវរសេនាតូចលេខ៧៩៥ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់នៅនិងកន្លែង ។
លោកថា៖ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សួន លីណា