ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០១៤នៅលាលប្រជុំសាលាខេត្តបន្ទាយមានជ័យសិក្ខាកាមចំនួន២១០នាក់បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់
ស្តីពីផ្លូវថ្នល់ជាតិនិងផ្លូវរទេះភ្លើង។សិក្ខាសាលានេះមានការចូលរួមលោកលឹមសីុដេនីនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោកគោ
ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យនិងសិក្ខាកាមចំនួន២១០នាក់បានចូលរួមផងដែរ។
លោកគោស៊ុំសារឿតបានមានប្រសាសន៍នៅក្នុងពិធីនោះថាសិក្ខាកាមទាំងអស់មកសិក្ខាសាលាថ្ងៃនេះគឺមានគោលបំណងឲ្យអាជ្ញាធរដែនដីអង្គភាពសាធារណះការនិងស្ថាបន័ពាក់ពន្វ័ទាំងអស់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានម៉ត់ចត់ទប់ស្កាត់ឲ្យបានដាច់ខាតនូវការដឹកជញ្ជូនលើសទម្ងន់ផ្អែកតាមការថ្លឹងតាមស្តង់ដាដើម្បីជាសវាងការខូចថ្នល់ជាតិនិងថ្នល់លំ។លោកបានបញ្ជាក់ថាប្រជាពលរដ្ឋសព្វថ្ងៃនេះកំពុងនាំគ្នាទន្ទានយកចំណីថ្នល់ជាតិ
ដាក់លក់គ្រឿងសំណង់និងទំនិញផ្សេងៗយ៉ាងអាណាធិបតេយ្យវាអាចបង្កឲ្យមានគ្រោះថា្នក់ចរាចរបាត់បង់សណ្តាប់ធ្នាប់និងរាំងស្ទះដល់ការអភិវឌ្ឈន៍ផ្លូវថ្នល់និងការដឹកអញ្ជូនយ៉ា ងខ្លាំងចំណែករថយន្តមិនត្រូវដឹកសំពីងសំពោងដឹកគ្រួសខ្សាច់ដោយគ្មានការវិចខ្ចប់ឲ្យបានត្រឹមត្រូវនោះឡើយ។លោកលឹមសីុដេនីនបានមានប្រសាសន៍ក្នុងពិធីនោះផងដែថាបច្ចុប្បន្នបញ្ហាដីចំណីផ្លូវជាកង្វល់ក្នុងការទន្ទ្រានកាន់កាប់ចាក់ដីលប់ប្រពន្ធ័ ប្រឡាយធ្វើផ្ទះខ្ពស់បាំងមុខទឹកហូរចូលលូធំៗធ្វើឲ្យស្ទះ។
លោកបានបញ្ជាក់បន្តថាបុ៉ន្តែទោះបីជាយ៉ាងណាក៏ដោយក៏ហេដ្ឋារចនាសមពន្ធ័ផ្លូវស្ពានថ្នល់វាងាយនិងទទួលការរងគ្រោះដោយសារតែរថយន្តដឹកធ្ងន់លើសចំណុះធ្វើឲ្យមានការរិះគន់គ្រប់មជ្ឈដ្ឋានយ៉ាងខ្លាំងដូច្នេះមន្ត្រីសាធារណការនិងដឹកជញ្ជូនត្រូវទប់ស្កាត់ឲ្យបានដាច់ខាតនូវកាដឹកជញ្ជូនលើសទម្ងន់ឲ្យបានដាច់ខាតដើម្បីសំដៅធានាឲ្យបានក្នុងការអនុវត្តគោលការណ៍តភ្ជាប់តំបន់អាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ៕