ករណីមួយទៀតហើយ ស្រ្តីម្នាក់បានសម្រាលកូននៅលើទូកដាក់មង មាត់បឹងលួង ដែលបម្រុងយកទៅមណ្ឌលសុខភាពឈូក 

0

កំំពង់ធំ÷ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រួសារនិងបងប្អូនអ្នកជិតខាងបម្រុងយកស្ត្រីម្នាក់ដែលពពោះ យកមកសម្រាលនៅមណ្ឌលសុខភាពឈូក ប៉ុន្តែដោយភ័ព្វសំណាងគាត់បានសម្រាលកូននៅលើទូកដាក់មងប្រកបដោយសុវត្ថិភាព ពុំមានបញ្ហាដល់ស្ត្រី និងទារកនោះឡើយ។

ដោយសង្កេតឃើញថា នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣:៣៥នាទី គាត់បានឈឺពោះហើយបានសម្រាលបានកូនស្រីមួយ នៅលើទូកដាក់មង មាត់បឹងលួង ដែលបម្រុងនិងយកទៅមណ្ឌលសុខភាពឈូកដើម្បីជួយសង្គ្រោះគាត់ឱ្យរួចផុតពីជីវិតផងដែរ។ ឥលូវនេះស្រ្តីនិងក្រុមគ្រួសារ កំពុងតែសម្រាកនៅមណ្ឌលសុខភាពឈូក នៅឡើយទេ ហើយសុខភាពល្អទាំងម្តាយនិងកូន ពុំមានការប៉ះពាល់ដល់សុខភាពម្ដាយ និងកូននោះឡើយ។

ក្នុងករណីនេះផងដែរស្រ្តីម្នាក់ដែលបានសម្រាលកូនមានឈ្មោះ អូក គឹមហ៊ាត់ អាយុ៤២ឆ្នាំ ប្តីឈ្មោះ វន ធា អាយុ៤២ឆ្នាំ រស់នៅភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំសម្រាប់គ្រួសារគាត់មានកូនក្នុងបន្ទុកចំនួន០៣នាក់ ស្រី០១នាក់ គ្រួសារនេះមានជីវភាពខ្វះខាតគឺប្រភេទក្រ២ ដោយពុំមានថវិកាមកត្រៀមសម្រាប់សម្រាលកូននោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាពឈូក កំពុងតែយកចិត្តទុកដាក់ និងផ្ដល់ថ្នាំ ជួយព្យាបាលដល់ពួកគាត់ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ និងយកចិត្តទុកដាក់ដល់ក្រុមគ្រួសារគាត់ផងដែរ។
ដោយលោក ធូ កែវមុន្នី