ពិធី ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូន ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះ សួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើងនៅយោធភូមិភាគទិសទី៤ នៅស្តូបអនុសេនីយ៍ នយោបាយ ឈ្នះ ឈ្នះ តេជោសែន អន្លង់វែង

0

ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃសុក្រទី២២ ខែកញ្ញា ឆ្នាំ២០២៣
លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងទិសយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខ និងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះតេជោសែន អន្លង់វែង នៅភ្នំកម្ពស់ ២០០ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ ផងដែរ៕ដោយ៖ចាន់ ធី