ក្មេងស្រី​បងប្អូន​បង្កើត​២​នាក់​ទៅលេង​ទឹក​ប្រឡាយ​លង់​ស្លាប់​ម្នាក់​ចំណែក​ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់​

0

​ខេត្តបន្ទាយមានជ័យ​ ,ក្មេងស្រី​២​នាក់​ជា​បងប្អូន​បង្កើត​បាននាំគ្នា​ទៅលេង​ទឹក​ប្រឡាយ​រអិល​ធ្លាក់​អន្លង់​ជ្រៅ បណ្តាលឱ្យ​លង់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់ទៀត​ត្រូវបាន​គេ​ជួយសង្គ្រោះ​ជីវិត​ទាន់ពេលវេលា ខណៈដែល​ឪពុកម្តាយ​ជាប់រវល់​ទៅតាម​ខេត្ត​បាត់ ទុក​កូន​ឱ្យ​បងប្អូនជីដូន​ជួយ​មើល ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ ចំណុច​ប្រឡាយ ទឹក​មួយ កន្លែង​ស្ថិតនៅ​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​តាម​ប្រភពព័ត៌មាន​ពី​នគរបាល​សង្កាត់​អូរ​រ​អំបិល បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​ទាំងពី​បាត់​ពី​ផ្ទះ​ចេញទៅ​លេង​ទឹក​ប្រឡាយ​មិនដឹង​ថ្មើរ​ណា​នោះទេ​។image (1)

បន្ទាប់ មក​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ចំណុច​ប្រឡាយទឹក​នោះ ឃើញ​ក្មេង​ទាំង​២​នាក់​នោះបាន​លង់ទឹក​ទៅហើយ​ប្រជាពលរដ្ឋ​ក៏​ចុះទៅ​ជួយសង្គ្រោះ ជីវិត​ដែរ​តែ​ក្មេង​ម្នា​ក់បាន​បាត់​បង់ជីវិត​បាត់ទៅហើយ ។​នគ​បាល​ប៉ុស្តិ៍​បាន​និយាយ​បន្តថា ពេល​ស្រង់​មក​ដាក់​លើគោក​គេ​ឃើញ​ក្មេងស្រី​ប្អូន​នៅមាន​ជីវិត​។​បង​មានឈ្មោះ ព្រួញ សុ​ភី ភេទ​ស្រី អាយុ​១១​ឆ្នាំ បាន​ស្លាប់​បាត់ទៅហើយ ។ ចំណែក​ប្អូនស្រី​គេ​យក ធ្វើ​ចលនា ហើយ​ទើបបាន​ដឹងខ្លួន បន្ទាប់មក​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជួយសង្គ្រោះ​បន្តទៀត​។image

ឯ​ក្មេងរងគ្រោះ​ទាំង ២​នាក់​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រហូត សង្កាត់​អ​អ​បិ​ល ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​បើតាម​ការធ្វើ​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ​របស់​ស​មិត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិត​ប្រាក​មែន​មូលហេតុ​គឺ​ក្មេង​ទាំង​២​នាក់​ទៅលេង​ទឹក​ប្រឡាយ​បាន​រអិល​ជើង​ធ្លាក់ចូល​កន្លែង​ទឹក​ជ្រៅ ប្រហែល​២​ម៉ែត្រ​ទើប​មិនអាច​ហែល​បាន​ក៏​លង់​ស្លាប​តែម្តង​។ សព​ក្មេងរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕