កំពង់ធំ÷ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធាន សមាគម អតីត យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ បាន ដឹកនាំ សហការី និង ក្រុម គ្រូពេទ្យ ទៅ ពិនិត្យ និង ព្យាបាល ជំងឺ និង សំណេះសំណាលសាកសួរសុខទុក្ខ ព្រម ទាំង បាននាំយកអំណោយស្បៀងអាហារ គ្រឿង ឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវទៅឧបត្ថម្ភជូនក្រុម គ្រួសារ អតីត យុទ្ធ ជន ដែល កំពុង មាន ជំងឺ ប្រចាំ កាយ និង មាន ជីវភាព លំបាក ខ្វះ ខាត នៅតាម ខ្នង ផ្ទះ នៅ ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចទាំងនិងលោកជំទាវ តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន អតីត យុទ្ឋជន និងបានជូនពរដល់បងប្អូនអតីតយុទ្ឋជនទាំងអស់ សូម បាន ឆាប់ ជាសះស្បើយ ពី ជំងឺ និង សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើនសុខភាព ល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនក្រុម គ្រួសារ អតីត យុទ្ធ ជន ទាំង អស់ ត្រូវខិតខំ ថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ បន្ថែម ទៀត ហេីយ ក្រុម គ្រួសារ នីមួយៗ ត្រូវ ប្រកបរបរសុចរិត ទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចិមសត្វ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ជាមួយ នោះ ដែរ ត្រូវ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និង ពិនិត្យ ព្យាបាល ជំងឺ នៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ ជូនដល់ ក្រុម គ្រួសារ អតីត យុទ្ធ ជន ដែល កំពុង មាន ជំងឺ ប្រចាំ កាយ និង មាន ជីវភាព លំបាក ខ្វះ ខាត ដោយ ក្នុង មួយ គ្រួសារ ទទួល បាន នូវ ÷អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន ០១កេស ត្រី ខកំប៉ុង ចំនួន ០១យួរ និង ថវិកា មួយ ចំនួន ព្រមទាំង បាន ផ្ដល់ ថ្នាំ ពេទ្យ សម្រាប់ ប្រើប្រាស់ ក្នុង ការ ព្យាបាល ជំងឺ ផងដែរ ។
បងប្អូនក្រុមគ្រួសារ អតីត យុទ្ធ ជន ដែល មាន ជីវភាព លំបាក ខ្វះ ខាត ទាំង អស់ សូមគោរព ថ្លែង អំណរគុណ ដ៍៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវ ព្រមទាំង ឧត្ដមសេនីយ៍ ទោសោម ស៊ុន ប្រធាន គណៈកម្មាធិការ សមាគម អតីត យុទ្ឋជន កម្ពុជា ខេត្ត កំពង់ធំ ដែល បាន មក សួរ សុខទុក្ខ ពិនិត្យ ព្យាបាល ជំងឺ និង ដោះស្រាយ ការ លំបាក ខ្វះ ខាត ជូន ពួក គាត់ បាន ទាន់ ពេល វេលា និង សូមគោរព ជូន ពរ សម្តេច និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី សូម ទទួល បាន នូវ ពុទ្ធ ពរ ទាំង បួន ប្រការ កុំបី ឃ្លៀង ឃ្លាត ឡើយ ៕