មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរាប់ពាន់នាក់ នៅទីក្រុងញ៉ូវយ៉ក នៃសហរដ្ឋអាមេរិក 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តផ្សព្វផ្សាយខ្លឹមសារប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរាប់ពាន់នាក់ នៅទីក្រុងញូវយ៉ក ដែលពួកគាត់បានអញ្ជើញមកពីប្រទេសកាណាដា និងនៅតាមបណ្ដារដ្ឋនានានៃសហរដ្ឋអាមេរិក  កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះពិតជាមោទនភាពជាតិខ្មែរ ដែលមាននាយករដ្ឋមន្ត្រីដ៏ឆ្នើម មានសមត្ថភាព មានគុណធម៌ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជា បន្តថែរក្សាសុខសន្តិភាព និងភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការអភិវឌ្ឍរីកចម្រើន ដូចអរិយ្យប្រទេសនៅលើពិភពលោក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពីខ្លឹមសារប្រសាសន៍សំខាន់ៗមួយចំនួន របស់សម្ដេចធិបតី ហ៊ុនម៉ាណែត ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៧៨ របស់អង្គការសហប្រជាជាតិ និងខ្លឹមសារសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់នៅទីក្រុងញូវញ៉ក សហរដ្ឋអាមេរិក ដោយបានបង្ហាញពិភពលោកថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នា២០២៣ កន្លងទៅនេះ ប្រកបដោយសេរីភាពត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង84% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត។ ហើយប្រជាពលរដ្ឋមានចំនួនជាង82% បានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ដឹកនាំប្រទេសក្នុងអាណិតទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ដេចនិងខិតខំប្រឹងប្រែងបម្រើប្រជាជន កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នឹងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត ។ ជាមួយនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកបានប្តេជ្ញាចិត្ត សហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក និងខិតខំគៀងគរភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគទុនមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីប្រជាជនកម្ពុជាមានកំណើនការងារ និងមានប្រភពចំណូលក្នុងក្រុមគ្រួសារ ឱ្យមានការរីកចម្រើន ។

ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មានការអបអរសាទរយ៉ាងក្លៀវក្លា និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសារដ៏មានសារៈសំខាន់នៅក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកនៅឱកាសនេះ នឹងបានប្ដេជ្ញាចិត្តដាច់ខាតការពារជាតិ សាសនាព្រះមហាក្សត្រ និងការពារអោយបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ៕