មេបញ្ជាការចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៨បដិសេធទាំងស្រុងលើការចុះផ្សាយរបស់ គេហទំព័រ សម្លេង ឯករាជ្យ

0

ព្រះវិហារ: យើងខ្ញុំជាថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងមូល សូមបដិសេធទាំងស្រុង ទៅលើការចុះផ្សាយរបស់ គេហទំព័រ សម្លេង ឯករាជ្យ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថាមេបញ្ជាការអង្គភាព បានប្រើអំពើហិង្សា និងមិនបើកប្រាក់ខែឲ្យ រួចបណ្តេញចេញពីអង្គភាព ទាំងដែលយោធិននោះមិនមានកំហុស ។

ការចុះផ្សាយរបស់គេហទំព័រនេះ បានចោទប្រកាន់ទៅលើថ្នាក់ដឺកនាំ និងអង្គភាព ដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ លើការដឹកនាំរបស់អង្គភាព ។

ហេតុដូចនេះ រាល់ការចោទប្រកាន់ បំភ្លៃការពិតដូចក្នុងខ្លឹមសារ របស់គេហទំព័រ សម្លេង ឯករាជ្យ អង្គភាពយើង សូមធ្វើការបដិសេធទាំងស្រុង និងសូមឲ្យគេហទំព័រនេះ ធ្វើការកែតម្រូវឡើងវិញ ជៀសវាងមានការប៉ះពាល់កិត្តិយស និងជះឥទ្ធិពលដល់ការដឹកនាំរបស់អង្គភាព ។

អង្គភាពសូមបញ្ជាក់ថា៖ បុគ្គលដែលបានចុះផ្សាយក្នុងគេហទំព័រខាងលើ មិនមែនជាយោធិនបម្រើការងារក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទេ៕