ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅស្រុកស្វាយចេកនិងថ្មពួកនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃបាននាំគ្នាជួញដំឡូងមីស្រស់លក់ឲ្យឈ្មួញថៃប្រសើរជាងធ្វើចំណាកស្រុកខុសច្បាប់
ប្រជាពលរដ្ឋបានប្រាប់ថាប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា
.ថៃនៅក្នុងស្រុកស្វាយចេកនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាននាំគ្នាធ្វើចំការដាំដុះដំឡូងមីច្រើនជាងធ្វើស្រែព្រោះជាតំបន់ទួល។ពួកគាត់បញ្ជាក់ថាកន្លងទៅនេះក្រៅពីដាំដំឡូងមីគឺប្រជាពលរដ្ឋខ្លះបាននាំគ្នាទៅរកការងារធ្វើនៅតាមជាយដែនប្រទេសថៃទៅព្រឹកវិលល្ងាច។
ប្រជាពលរដ្ឋបានបន្តថាតែនៅរដូវនេះមានប្រជាពលរដ្ឋមួយចំនួនបានដកដំឡូងមីដែលសេសសល់ពីឆ្នាំមុនត្រូវបានដកយកចេញទៅលក់អោយឈ្មួញថៃនៅតាមបន្ទាត់ព្រំដែនខណដែលដំឡូងមីស្រស់១គីឡូក្រាមតំលៃ១បាតកន្លះទៅ២បាតស្មើរ១.៥០រៀលទៅ២០០រៀល។ហើយមានបងប្អូនប្រជាពលរដ្ឋខ្លះដែលមិនបានដាំដំឡូងមីខ្លួនឯងបានទិញពីគេ១គីឡូក្រាមតំលៃ១បាតស្មើ១០០រៀលហើយយកលក់អោយឈ្មួញថៃ១គីឡូក្រាមតំលៃ២បាតស្មើរ២០០រៀល។
ប្រជាពលរដ្ឋបានបន្តថាអ្នករស់នៅតាមបន្ទាត់ព្រំដែនបាននាំគ្នាមករកស៊ីជួញដំឡូងមីនាំចេញលក់អោយឈ្មួញថៃប្រសើរជាទៅធ្វើចំណាក់ស្រុកដោយខុសច្បាប់៕