ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងរូបព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ នៅលើភ្នំបូកគោ

0

ខេត្តកំពត: ព្រះសង្ឃ និងពុទ្ធបរិស័ទជាង៦០០អង្គ/នាក់ បានចូលរូមដង្ហែបុណ្យផ្កាប្រាក់ មហាសាមគ្គីដើម្បីប្រមូលបច្ច័យចូលរួមកសាងរូបព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ស្ថិតលើភ្នំបូកគោ

ពិធីនេះបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការផ្តួចផ្តើមពី ព្រះវិមលសរណញាណ ចាន់វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរា ជាណាចក្រកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃ រាជ នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការ វត្តពារាណសីសិរីមង្គល សិរីមង្គល ខេត្តព្រៃវែង បានសហការដោយជ្រះថ្លា ប្រកបដោយសទ្ធា និងបញ្ញាញាណជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យ យកមកកសាង ព្រះពុទ្ធប្បដិមាមួយព្រះអង្គ ដែលមានកម្ពស់១០៨ម៉ែត្រ កសាងនៅលើខ្នងភ្នំបូកគោ។

ពិធីបុណ្យផ្កាប្រាក់ មហាសាមគ្គីនេះ មានពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកូលរួម យ៉ាងច្រើនកុះករ ចូលរួមចូលកុសលបុណ្យ និងធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់។

មហាជន ក៏ដូចពិទ្ធបរិស័ទដែលមកចូលរួមក្នងពិធីនេះ បានលើកឡើងថា ការសាងសង់ព្រះពុទ្ធប្បដិមា នៅលើខ្នងភ្នំបូកគោលនេះ ធ្វើឱ្យប្ប្រជាពលរដ្នៅទូទាំងខេត្ត ពិតជាមានកាការស្ញប់ស្ញែងយ៉ាងខ្លាំងដែលអ្នកឧកញ៉ា បណ្ឌិតសុខគង់ បានស្ដួចផ្ដើមកសាងព្រះបប្បដិមាដ៏ធំមួយនេនេឡើងនៅលើភ្នំបូកគោ សម្រាប់អោយពុទ្ធបរិស័ទជិតឆ្ងាយ ដែលមកលម្ហែ កម្សាន្ត នៅទីនេះបានគោរពសក្ការ:បូជា និងបែរបន់ទៅតាមប្រពៃណី និងជំនឿផ្សេងៗ។

ចំពោះកសាងរូបព្រះពុទ្ធប្បដិមានេះត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា សុខ គង់ បានទម្លាយថា ការសាងសង់ រូបប្បដិមាមួយព្រះអង្គខាងលើ នឹងត្រូវចំណាយថវិកាប្រមាណ ពី៦០ ទៅ៧០លានដុល្លារ អាមេរិក ថែមទាំងចំណាយពេលវេលាសាងសង់រយ:ពេលពី៣ ទៅ៤ឆ្នាំ ឯណោះ៕ សេង ណារិទ្ធ