រយៈពេល​៣៥​ឆ្នាំ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​កាន់អំណាច​ប្រជាជន​ខ្មែរ​ស្លូតត្រង់​ត្រូវបាន​សំលាប់​យ៉ាង រង្គាល​រាប់លាន​នាក់​

0

មណ្ឌលគិរី​៖ តែ​សព្វថ្ងៃនេះ នៅ​ខេត្តមណ្ឌលគិរី បាននិងកំពុង​បន្ត​សំលាប់​រង្គាល​ដែរ​ប៉ុន្តែរ​មិនមែន​មនុស្ស​ទេ តែ​វា​គឺជា​សត្វព្រៃ​សត្វ​តូចធំ​និង​សត្វ​កំ​ម្រ​រ​ទៅវិញ​។​
​ពេលកន្លងមក​ក៍​ដូចជា​បច្ចុប្បន្ន​នេះដែរ​ស​ត្វ​ព្រៃតូច ធំ ដែល​កំពុង​រស់នៅក្នុង​តំបន់ហាមឃាត់​នួន ៤​តំបន់​ដូចជា តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា តំបន់​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​ការពារ​មណ្ឌលគិរី​និង​ដែន​ជំរក​សត្វព្រៃ​ណាំ​លៀរ ។​បួន​តំបន់​សំខាន់ៗ​ខាងលើនេះ លាតសន្ធឹង​ដោយ គំរប​ព្រៃឈើ​រាប់ម៉ឺន​សែន​ហិច​តា ជាទី​ស្នាក់​អា​ស្រ​យ័​ដ៍​សុខសាន្ត​របស់​សត្វ​ព្រៃតូច​ធំ​រស់នៅ ។​ប៉ុន្តែ​ផ្ទុយទៅវិញ​សត្វព្រៃ​តូចធំ និង​ប្រភេទ​សត្វ កំ​ម្រ​រទាំង​នេះ​ត្រូវគេ​មើលឃើញថា សត្វ​ខ្ទីង ញី​ឈ្មោល សត្វ​ដំរី​ញី​ឈ្មោល សត្វ​ខ្លា សត្វ​ស្វា ស្វាស និង​សត្វ​មួយចំនួនធំ​ទៀត​ត្រូវបាន​ជនល្មើស​ប្រើប្រាស់​កាំភ្លើង​បាញ់ប្រហារ​ប្រល័យ​ជីវិត​ងាប់​ជាច្រើន​ក្បាល​ជា​បន្តបន្ទាប់​គ្មាន​received_1499079703687806

ស្តាយស្រណោះ​ធ្វើអោយ​សត្វ​តូចធំ រួមទាំង ប្រភេទ​សត្វ​កំ​ម្រ​រ​ផង​នោះ​ស្ទើរតែ​ផុត​ពូជ​ទៅហើយ ។​
​ដូចជា​កាលពី​ឆ្នាំ​២០១៣ សត្វ​ខ្ទីង​ដ៍​ធំ​មួយ​ត្រូវបាន​ជនល្មើស​បាញ់សំលាប់ សត្វ​ដំរីព្រៃ ជាច្រើន​ក្បាល​ត្រូវបាន​ជនល្មើស​បាញ់សំលាប់​នៅ​ស្រុក កែវ​សីមា សត្វ​ខ្លា សត្វ​ស្វា​និង​សត្វ​ស្វាស​ត្រូវបាន​គេ​បាញ់សំលាប់​ជា​បន្តបន្ទាប់ ។​មិនតែប៉ុណ្ណោះ​នៅពេល​ថ្មីៗ​ដើមខែ​តុលា​ឆ្នាំ​២០១៤​នេះ​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​នៅក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រេច ត្រូវបាន​ជនល្មើស​ប្រើប្រាស់​អាយុធ​បាញ់សំលាប់​។​ពួក​អំបូរ​សត្វព្រៃ​ចំរុះ​គ្រប់​ប្រភេទ​ទាំងនោះ​គឺ​វា​កំពុង​សុំ​ការ​ជ្រកកោន​ក្នុង​received_1551977515035691

តំបន់ហាមឃាត់​ទាំង​បួន​ខាងលើ​នោះ​ហើយ តែ​ផ្ទុយទៅវិញ ពួក​មន្ត្រី​គ្រប់គ្រង​ដែន​ហាមឃាត់​ទាំងនោះ​ត្រូវគេ​មើលឃើញថា ដូចជា​អស​ត្ថ​ភាព​ក្នុងការ​អភិរក្ស​និង​ថែរក្សា ។​ទង្វើរ​ខាងលើនេះ​គួរតែ​អាជ្ញាធ​រ័​ខេត្តមណ្ឌលគិរី​ជួយ​ស្រាវជ្រាវ​ពិនិត្យមើល​តំបន់ហាមឃាត់​ចំនួន​០៤​កន្លែង​នេះ​ផង កុំអោយ​មន្ត្រីៗ​គ្រប់គ្រង​ទាំងនោះ​មានការ​ធូររលុង​ពេក បើ​ពុំ​ដូច​ច្នោះ​ទេ​សត្វ​ព្រៃតូច ធំ​និង​សត្វ​កំ​ម្រ​រអា​ច​និង​ឈានទៅដល់​ផុត​ពូជ​មិនខានឡើយ ។​
​ទាក់ទង​ការបាញ់សំលាប់​សត្វព្រៃ​តូច​ធំ​ជា​បន្តបន្ទាប់​នេះដែរ អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ប្រចាំខេត្ត​received_1499079790354464

មណ្ឌលគិរី បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​តាម​ទូរ​សព្ទ័​ដែរ​នៅ​ថ្ងៃ​០៩​ខែតុលា​ឆ្នាំ​២០១៤​នេះ​តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នកទទួល​។ លោក ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត​នៅ​រសៀល​ថ្ងៃទី ០៩​ខែតុលា​ឆ្នាំ​២០១៤ នេះ​លោក​បាន​ថ្លែងប្រាប់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ប្រចាំខេត្ត​ថា លោក​ពិតជា​បាន​ទទួលស្គាលថា​received_1551977511702358

ពិត​ជាមាន​ករណីនេះ​បាន​កើតឡើង​ពិតប្រាកដ​មែន ខេត្ត​បាននិងកំពុង​ចាត់ចែង អោយ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ធ្វើការ​ស៊ើ​អង្កេត​ស្វែងរក​ក្រុម​ជនល្មើស​ដែល​បាន​ប្រ​ព្រិ​ត្ត​ដើម្បី​យកមក​ផ្តន់ទាទោស​ម្យ៉ាងវិញទៀត​លោក អភិបាលរង​ខេត្ត​អោយដឹងថា ខេត្ត​និង​អញ្ជើញ​មន្ត្រី​គ្រប់គ្រង​ទាំង​បួន តំបន់​នោះមក​ប្រជុំ​ដើម្បី​ធ្វើការ​រិត​បណ្តឹង​អំពី​វិធានការ​គ្រប់គ្រង​និង​អភិរក្ស ៕
​ ​