សាខាបាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខគ្រួសារសពកុមារា០២នាក់ដែលលង់ទឹក ក្នុងស្រុកប្រាសាទសំបូរ 

0

កំពង់ធំ÷ នៅថ្ងៃទី២៥ ខែកញ្ញា  ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតន:ប្រធានគណ:កម្មាធិ
ការសាខា បានចាត់ឱ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃសាខា ទៅចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកដល់គ្រួសារសពកុមារាចំនួន០២នាក់  ដែលបានស្លាប់បាត់ជីវិតដោយសារលង់ទឹក ដែលមានទីតាំងនៅភូមិត្រពាំងជ្រូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការសាខា  ដែលផ្តាំផ្ញើចូលរំលែកទុក្ខដល់គ្រួសារសព និងចូលរួមសោកស្តាយនៃការបាត់បង់កូនជាទីស្រឡាញ់ លោកតែងតែគិត
គូរពីជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋ ព្រមទាំងជនងាយរងគ្រោះបំផុត និងជួយសម្រាលការលំ
បាកដល់ប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ទន្ទឹមនឹងនេះលោកជំទាវអនុប្រធានបានពាំនាំការអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយផ្សេងៗ ដែលតែងតែកើតឡើងគ្រប់ពេលវេលារួមទាំងចូលរួមលើកកម្ពស់ការរក្សាអនាម័យ ពិសាទឹកដាំឆ្អិន ដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

ជាមួយគ្នានេះអំណោយផ្តល់ជូនដល់គ្រួសារសពរួមមាន ៖ អង្ករ៥០គីឡូក្រាម មី០២កេស ត្រីខ២០កំប៉ុង ទឹកត្រី០២ យួរ ទឹកស៊ីអ៊ីវ០២យួរ ឃីត០១(សារុង ក្រមា មុង ភួយ) កន្ទេល០១ និងថវិកាមួយចំនួនផងដែរ ៕
រអត្ថបទដោយលោកធូ កែវមុន្នី