ខេត្តកែប៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ចេីញអមនិមន្ត ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យមេីលទីតាំងគម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គ ទ្រង់ឲ្យអភយទាន កម្ពស់ ៤៥ម៉ែត្រ នៅលេីកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។
សូមបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឲ្យវិស័យពុទ្ធចក្រ ក៏ដូចជា ទេសចរណ៍បែបជំនឿសាសនា ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹងនឹងអាចកៀរគរប្រាក់ចំណូលពីគម្រោងមួយនេះ ដេីម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ទូទាំងខេត្តកែបអោយកាន់តែប្រសេីរឡេីងថែមមួយកម្រិតទៀត៕ សេង ណារិទ្ធ