នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង និងឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងត្រៀមសម្រាប់ពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

0

កំពង់ចាម: នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
បើតាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាម បានឱ្យដឹងថា ពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្បែរភោជនីយដ្ឋាន យៀកថៃ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានកម្មករ-កម្មការនី រោងចក្រ មកពីស្រុកព្រៃឈរ និងស្រុកកំពង់សៀម អញ្ជើញចូលរួមប្រមាណជា ១ម៉ឺន ២ពាន់នាក់ ៕