ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ដោយបានការ អនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តលោក វរសេនីយ៍ទោ ង៉ូវ ឌឹម នាយសេនាធិការរង កងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ បានដឹកនាំសហការី ចុះសួរសុខទុក្ខលោក វរសេនីយ៍ទោ ផៃ សុផល ជានាយ អាវុធហត្ថសោធននិវត្តន៍ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រមទាំងនាំយកថវិកា ចំនួន ៨០០,០០០រៀល និងអង្ករ ៥០គីឡូក្រាម ដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ។ ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ទោ នាយសេនាធិការរង ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ខេត្ដ ផងដែរ៕ដោយ៖ចាន់ ធី