កំពង់ធំ÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០៣
លោកស្រី ឡេង សុឃីម នាយិការងក្រុមប្រតិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយ មន្ត្រីក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីវិធានការការពារគ្រោះទឹកជំនន់ និងអនាម័យទឹកស្អាត រួមជាមួយការការពារជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយទឹកជំនន់ ក្នុងភូមិអន្លុងស្លែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៩៩នាក់។
ក្នុងពេលជាមួយនេះផងដែរការចុះអប់រំផ្សព្វផ្សាយនេះលោកស្រីនាយិការង ក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនតូច កុំលេងទឹកខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ និងសូមចូលរួមអនុវត្តនូវវិធានការទាំង៣ដំណាក់កាលមុនពេលគ្រោះមហន្តរាយ ក្នុងពេលគ្រោះមហន្តរាយ និងក្រោយពេលគ្រោះមហន្តរាយ។ សូមយកចិត្តទុកដាក់គិតគូរជាប្រចាំ ពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត)ឱ្យបានខ្ជាប់ខ្ជួន ក្នុងនេះ ត្រូវសម្រាកក្នុងមុងជាប្រចាំដើម្បីចៀសផុតពីជំងឺគ្រុនឈាម។
លោកស្រី ឡេង សុឃីម នាយិការងក្រុមប្រតិបត្តសាខាកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាណាព្យាបាលទាំងអស់ ដែលរស់នៅតាមដងស្ទឹងសែនមេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូច និងចាស់ជរា ការពារកុំឱ្យលេងទឹក ពេលទឹកជំនន់សម្បូរទៅដោយសត្វអសិរពិស ការនិងឆ្លងចរន្តអគ្គិសនី ពិសេសគឺកងកម្លាំងទាំងបីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ជម្លៀសទៅទីទួលសុវត្ថិភាព ចៀសផុតពីការបាត់បង់អាយុជីវិតផងដែរ។
រអត្ថបទដោយលោក ធូ កែវមុន្នី