កំពង់ធំ÷នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោកវរសេនីយ៍ទោសៀង មេបញ្ជាការផ្នែកសឹករងស្ទឹងសែន បានដឹកនាំសហការីនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្រុងស្ទឹង សែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកតា អោក សុីម អតីតយុទ្ធជនពិការជើងដោយសារសង្គ្រាម បច្ចុប្បន្នប្រកបរបរទទួលទានដោយប៉ះកង់ម៉ូតូ ដើម្បីបានប្រាក់បន្ថែមលើបៀរវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ក្នុងការញ្ចឹមជីវិត និងដោះស្រាយជីវភាពក្នុងក្រុមគ្រួសាររបស់គាត់។ ហើយនៅពេលកន្លងមកលោកតា អោក សុីម ក៏បានទទួលផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាម រយៈឯកឧត្តមនាយ ឧត្តមសេនីយ៍ទេសរដ្ឋ មន្ត្រី គន់ គីម រួចមកហើយដែរ។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយលោកតា អោក សុីម ដែលមានទីលំនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំនេះ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគាត់មានអង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន ២កេស និងត្រីខកំប៉ុងចំនួន២យួរ។
បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបន្តចាត់តាំងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ ដឹកនាំសហការីនាំយកស្បៀងអាហារនិងគ្រឿង ឧបភោគបរិភោគ ទៅឧបត្ថម្ភជូនអតីតយុទ្ធជន ពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីចំនួន ២គ្រួសារទៀត ដែលកំពុងរស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេសនិងត្រីខកំប៉ុងចំនួន១យួរផងដែរ។
អតីតយុទ្ធជនពិការ និងក្រុមគ្រួសារអតីតយុទ្ធជនពលីនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ពីសុខទុក្ខនិងជីវ ភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕