បន្ទាយមានជ័យ:នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារព្រំដែន ទិសភូមិភាគទី៤ និងទី៥ មាន ប្រសាសន៍ថា:គ្រប់នគបាលវរ:ការពារព្រំដែនទាំង៤ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់បទល្មើសឆ្លងដែន នៅតាមភូមិសាស្ដ្រដែលកាន់កាប់ បើមិនដូចឆ្នេះទេ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការលើកឡើងដូចច្នេះក្នុងកិច្ចប្រជុំ ទប់ស្កាត់និងបញ្ឈប់ជាបន្ទាន់រាល់បទល្មើស ខុលច្បាប់ឆ្កងដែនគ្រប់ប្រភេទក្នុង ភូមិសាស្ត្រដែល កម្លាំងនគរបាលកាន់កាប់ កាលពីថ្ងៃទី ៩ តុលា ឆ្នាំ២០១៤នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមាន វរ:សេនាតូចកាពារព្រំដែន ៨០៧-៨១៥-៨៩១និង៩១១ ចូលរួម។
ឯកឧត្ដមគោ ស៊ុំសារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនប្រសាសន៍ថា: នេះជាកិច្ចប្រជុំបន្ទាន់ ខណះបានទទួលពត័មាននៅតានព្រំដែន ថានៅតែមានបទល្មើស ទំនិញគិចពន្ធ ការនាំចូល ឆ្អឹង សាច់មាន់ខូចគន់ភាពដោយមានស្ពាន និងខ្សែររ៉ត ឆ្លងអូព្រំដែន ការនាំចូលរថយន្តចង្កូតស្ដាំខុសច្បាប់ ការចរាចរណ៍ឈើគ្រញួងតាមព្រំដែន និងការបើកចេញចូលតាមតំបន់ដែល នគរបាលព្រំដែនកាន់កាប់។
ឯកឧត្ដមគោ ស៊ុំសារឿត បញ្ជាក់ថា: រាល់បទល្មើសទាំងអស់នេះ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ បានដាក់បញ្ជាយ៉ាងតឹងរឹង ហាមដាច់ខាត់មិនអោយកើតមាននៅតាមព្រំដែន ហើយមេវរ:មួយចំនួនក៍ ធ្លាប់បានធ្វើកិច្ចសន្យា២ទៅបីដងដែរ ហើយក្រុមការប្រឆាំងអំពើពុករលួយ បានចុះតាមដានរឿងនេះ ប្រសិនបើបុគ្គលណាម្នាក់ក្នុងចំណោម វរ:សេនាតូចកាពារព្រំដែនទាំង៤ មិនមិនកែប្រែអ្នកនោះ ប្រឈមនិងទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្ដម ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារព្រំដែនមានប្រសាសន៍បន្ថែមថា: រារដ្ឋាភិបាលបានដាក់បញ្ជា យ៉ាងម៉ាត់ចំពោះគ្រប់សមត្តកិច្ច អោយចូលរួម បង្ក្រាបងបញ្ឈប់ជាបន្ទាន់រាល់បទល្មើស ខុលច្បាប់ឆ្កងដែនគ្រប់ប្រភេទ ដើម្បីប្រមូលពន្ធចូលរដ្ឋអោយមានកំណើនកាន់តែលើសលប់ ដូច្នេះយើងជាកម្លាំងនគបាលវរ:ការពារព្រំដែន ត្រូវគោរពតាមបទបញ្ជារនេះ មិនត្រូវបើតដៃឬ ឃុបឃឹតជាមួឈ្មួញទាញយកប្រយោជន៍ ដែលជាទង្វើខុសច្បាប់នោះទេ។
បញ្ជាក់ផងដែរថា រាល់គ្រប់បទល្មើសដែលកើតមាននៅក្នុងភូមិសាស្ដ្រខេត្ត គេសង្កេតឃើញមានគ្រប់សមត្តកិច្ច ពិសេសគ្រប់ជំនាញ តាមទាញយកប្រយោជន៍ តែបើមិនមានដល់គេនោះទេ ត្រូវឃាត់ចាប់ផាកវិន័យ ឬដាក់ទោសទណ្ឌតាមនិតិវិធីច្បាប់ ដោយការបើកភ្លើងខៀវពីសមត្តកិច្ចនេះហើយ ទើបបទល្មើសនៅតែមានយ៉ាងគគ្រឹកគ្រេង នាំចូលក្នុងខេត្ត ឬដឹកបន្តទៅខេត្តផ្សេងទៀត ដែលធ្វើអោយខាតថវិការការបង់ពន្ធចូលរដ្ឋ៕ដោយ:ឃិន គន្ធា