ស្រុកចំនួន៣ រងគ្រោះដោយសារជំនន់ ទឹកស្ទឹងសង្កែ

0

ខេត្តបាត់ដំបង : នៅ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣  ស្ថិតក្នុង ខេត្តបាត់ដំបង ទឹកស្ទឹងសង្កែ បានជន់ឡើងយ៉ាងគំហុក រហូតធ្វើអោយទឹកស្ទឹងមានកម្ពស់ជិត៤ម៉ែត្រ  បណ្តាលឱ្យលិចផ្ទះប្រជាជន និងផ្លូវថ្នល់ សាលារៀន យ៉ាងធ្ងន់ធ្ងរ លើស្រុកចំនួន៣ ដែលមានព្រំប្រទល់ជាប់នឹងដងស្ទឹងសង្កែ។
ការប៉ះពាល់លើ៣ស្រុកគឺ : ក្រុងបាត់ដំបង: លិចផ្ទះចំនួន ៧១២ ខ្នងផ្ទះ និងផ្លូវក្នុងក្រុងលិចស្ទើរទាំងស្រុងស្រុកបាណន់: លើ ០៣ឃុំ ៖ ឃុំបាយដំរាំ លិចថ្នល់ប្រវែង ២៥ ម៉ែត្រ លិចផ្ទះចំនួន ៤២ ខ្នងផ្ទះ។ ឃុំឈើទាលលិចកាត់ផ្លូវ ១៥៧១ ម៉ែត្រ និង លិចផ្លូវលំចំនួន០៦ភូមិ
១.ភូមិកំពង់ឆ្លង: លិចផ្លូវលំមាត់ស្ទឹង ប្រវែង ៤៥០ ម៉ែត្រនិងផ្ទះចំនួន ៣៨ ខ្នងផ្ទះ ២.ភូមិកំពង់ស្រម៉៉ លិចផ្លូវលំភូមិប្រវែង ២៥០០ ម៉ែត្រ និងលិចផ្ទះ  ៨៨ ខ្នងផ្ទះ ៣.ភូមិឥន្ទជិត លិចផ្លូវ ប្រវែងន៣០ ម៉ែត្រ ផ្លូវលំក្នុងភូមិ១៧០ ម៉ែត្រ និងលិចផ្ទះចំនួន ១៧ ខ្នងផ្ទះ ៤.ភូមិបត់សាលា លិចផ្លូវលំ មាត់ស្ទឹងប្រវែង ២៥០០ ម៉ែត្រ និងលិចផ្ទះ ៨០ ខ្នងផ្ទះ ៥.ភូមិបាយដំរាំ លិចផ្លូវលំមាត់ស្ទឹង ប្រវែង ៥០០ ម៉ែត្រ ផ្លូវលំក្នុងភូមិ ប្រវែង ៨០០ ម៉ែត្រ និងផ្ទះ ១០០ ខ្នងផ្ទះ
៦.ភូមិចំការស្វាយ លិចផ្លូវមាត់ស្ទឹង ប្រវែង ១០០០ ម៉ែត្រ និងលិចផ្ទះ ៥០ ខ្នងផ្ទះ។ ឃុំចែងមានជ័យទឹកលិចផ្លូវចំណុចស្ពានអូរស្នោរ ស្ថិតក្នុងភូមិដូង ប្រវែង ១០៥ ម៉ែត្រ។   និងស្រុកឯកភ្នំ លើ ០៤ឃុំ គឺ ឃុំព្រែកនរិន្ទលិចផ្លូវកៅស៊ូប្រវែង ២៥០០ ម៉ែត្រ លិចផ្លូវគ្រួសក្រហមប្រវែង ៦០០០ ម៉ែត្រ លិចសាលារៀនចំនួន 3កន្លែងឃុំសំរោងក្នុង លិចផ្ទះប្រជាពលរដ្ឋចំនួន ៥២ ខ្នង លិចសាលារៀនចំនួន ១ កន្លែង ឃុំព្រែកខ្ពប លិចផ្លូវប្រវែង ៣២០ ម៉ែត្រ លិចផ្ទះប្រជាពលរដ្ឋចំនួន ១៧០ ខ្នង និង ឃុំព្រែកហ្លួង លិចផ្លូវប្រវែង  ២៩៥០ ម៉ែត្រ ៕ អត្ថបទ : ពាយ័ព្យ