ដោយ អ៊ុក ផ្លុង
សៀមរាប÷ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបសម្រេចចិត្ត បានដឹកនាំមន្ត្រីជំនាញជលផលក្រោមឧ៌វាទរបស់ខ្លួនឲ្យទប់ស្កាត់ និង បង្រា្កបបទល្មើសនេសាទប្រភេទឆ្នុកផ្សំអំពូលភ្លើងពណ៌ក្នុងអំឡុងខែ កញ្ញា ឆ្នាំ២០២៣។
កម្លាំងប្រតិបត្តិការមាន កម្លាំងរបស់ខណ្ឌរដ្ឋបាលលជលផលខេត្តសៀមរាប ផ្នែករដ្ឋបាលជលផលចុង ឃ្នាស, ផ្នែករដ្ឋបាលជលផដំដែក( សូទ្រនិគម)សង្កាត់រដ្ឋបាលជលផល កំពង់ឃ្លាំង, សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ, សហគមន៍នេសាទ ស្ទឹងជ្រៅ, សហគមន៍នេសាទមាត់ខ្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង។ ជាលទ្ធផលបង្ក្រាបបាន ឆ្នុក ចំនួន ២គ្រឿង, អាគុយ ៥០អំពែ ចំនួន ១២គ្រឿងកាប់ បំផ្លាញ់បង្គោលឆ្នុកចំនួន ៥១កន្លែងស្មើ ១៦៨ បង្កោល នៅចំណុចដីក្រហម, កងមាស,កោះកគី,មាត់ខ្លា,ខ្វែងចក,ស្ទឹងជ្រៅ។ ស្ថិតនៅក្នុងឃុំអន្លង់ សំណរ និងឃុំ កំពង់ឃ្លាំងស្រុកជីក្រែង និងស្រុកសូទ្រនិគម ភូមិសាស្ត្រ ខេត្តសៀមរាប។
ពាក់ព័ន្ធទៅនឹងការបង្រា្កបបទល្មើសនេសាទប្រភេទឆ្នុក ផ្សំអំពូលភ្លើងពណ៌ ខាងលើនេះលោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផល អន្លង់សំណរបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram ថា ទិសដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នឹងធ្វើការ ផ្សព្វផ្សាយស្តីពីច្បាប់ជលផលជូនប្រជាពលរដ្ឋ និងធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្ត។ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបក៏បានផ្ញើរសារតាមប្រព័ន្ធ Telegram ប្រាប់អ្នកសារព័ត៌មានថាការបង្រ្កាបបទល្មើសនេសាទប្រភេទឆ្នុក ផ្សំអំពូលភ្លើងពណ៌ពិតជា ពិបាកដូច វាចចចមែន! ព្រោះការ នេសាទខុសច្បាប់ប្រភេទនេះគឺប្រព្រឹត្តនៅពេលយប់ លោកបញ្ជាក់ទៀតថានៅពេលជំនាញចុះមកបង្រាបម្ដងៗ ត្រូវបែកការព្រោះតែបទល្មើសមានបណ្ដាញគ្រប់ទីកន្លែង លោកបន្តទៀតថាវិធីដែលល្អបំផុតក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់មានតែមន្ត្រីជំនាញជលផលទាំងអស់ត្រូវតែមានគោលដៅច្បាស់លាស់គឺចាប់ទូកអ្នកទិញកូនត្រីនុយគ្រប់ប្រភេទ។
ជាចុងក្រោយមានតែរងចាំមើលទេថា! តើលោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដាក់បញ្ហាឲ្យមន្ត្រីជំនាញជលផលឲ្យចាប់ទូកឈ្មួញទិញកូនត្រីនុយឬយ៉ាងណា?៕