បន្ទាយមានជ័យ៖ ប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អមដំណើរដោយឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញមកពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញនៅអគារថ្មី និងចុះត្រួតពិនិត្យតាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានប្រជុំសំណេះសំណាលសួរសុខទុក្ខជាមួយលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍ស្ទឹងបត់ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនាប្រធានប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ដាំផ្ញើរនិងការសួសុខទុក្ខ ពីមន្ត្រីកងកម្លាំង លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍ស្ទឹងបត់ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងណែនាំ បង្កើនការយល់ដឹងពី បច្ចេកវិទ្យាឌីជីថល ការពង្រឹងនិងការកែលម្អនៃការគ្រប់គ្រងធនធានមនុស្សដើម្បីប្រែក្លាយទៅជាមនុស្សនិងវិស័យឱ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់និងមានប្រសិទ្ធភាពនិងការបំពេញការងារ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ រួមចំណែកជំរុញតាមរយៈការលើកកម្ពស់ការធ្វើបដិវត្តន៍កម្មឌីជីថល ពង្រឹងគុណភាពមន្ត្រី និងបច្ចេកទេស៕ដោយ៖ឃិន គន្ធា