លោកអនុសេនីយ៍ឯក ឡុង វឿន ដឹកនាំកម្លាំងចូលរួមពិធីកាន់បិណ្ឌវេនទី១ បានយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ជូនដល់ព្រះសង្សគង់ចាំព្រះវស្សា នៅវត្តសុវណ្ណជលសា(ហៅវត្តកំពង់ចម្លង)

0

កំពង់ធំ÷ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣  លោកអនុសេនីយ៍ឯក ឡុង វឿន ប្រធានទីស្នាក់ការសន្តិសុខB06 បានដឹកនាំកម្លាំងទាំងអស់ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១បានយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ព្រមទាំងកសាងកញ្ជុះ០១ខ្នង ជូនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសា(ហៅវត្តកំពង់ចម្លង)ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរលោកអនុសេនីយ៍ឯក ឡុង វឿន បានលើកឡើងពី បញ្ហាមួយចំនួនដែលព្រះសង្ឃគង់ចាំព្រះវស្សាមួយរយៈនេះមានការខ្វះខាតនៅគ្រឿងឧបភោគបរិភោគមួយចំនួននៅក្នុងវត្ត ហើយជាវេណបិណ្ឌទី២និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ការកាន់បិណ្ឌតាមវត្តនីមួយៗ ត្រូវតែមានគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដើម្បីឧទ្ទិសកុសលជូនដល់ញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ មកទទួលនូវអាហារដែលកូនចៅរៀបចំជូន ហើយងាកក្រោយឱ្យពរជ័យសិរីសួស្ដីដល់ក្រុមគ្រួសារមានសុខភាពល្អ និងទទួលការងារបានជោគជ័យ។

គួរបញ្ជាក់ផងដែរ ថាសម្រាប់គ្រឿងឧបភោគបរិភោគត្រូវបានប្រគេនដល់ព្រះសង្ឃរួមមាន÷ អង្ករ០១បេ ប្រេងម៉ាស៊ូត០១កាន ទឹកសុទ្ឋ១០យួរ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកផ្លែឈើ០១កេស និងសរុបថវិកា៣.១០៤.០០០រៀល តម្លៃកញ្ជុះ២.៥៨០.០០០ រៀលកសាងវត្តចំនួន៥២៤.០០០រៀល។*សរសេរអត្ថបទដោយលោក ធូ កែវមុន្នី