​ក្រុម​អ្នកប្រើប្រាស់ និង ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ចំនួន​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​

0


​សៀមរាប : ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៨​នាក់​និង​នារី​វ័យក្មេង​ម្នាក់នេះ​សរុប​ចំនួន​៩​នាក់​រស់នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សួ​នាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​សម្រួល​អោយប្រើ​ប្រាស់ និង ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៤​កន្លងទៅ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម សង្កាត់​ជ្រាវ និង សង្កាត់ សាលា​កំរើក ក្រុង​មរាប​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន​ទើប​នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​WP_20141010_002

សមត្ថកិច្ច​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​នេះ​បានជា​បន្តបន្ទាប់​ព្រមទាំង​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១៧ កញ្ចប់​តូច ឩ​បក​រណ៍​ច្នៃ​ជក់​រឿងញៀន​ខុសច្បាប់​មួយចំនួនទៀត​ផងដែរ ។ លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​WP_20141010_009

ជាក់ស្តែង​ជនសង្ស័យ​ទាំង​៩​នាក់​នេះ​មិនអាច​រត់គេច​ឫ​បន្លំ​ភ្នែក​សមត្ថកិច្ច​ជំនាញ​បានឡើយ ក៏ដូចជា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​ទាំងអស់​នេះហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​បន្ត ៕
​ដោយ ខេង ខេមរា