ចំណុច​ដែល ណាំ ប៊ុណ្ណា​រ័ត្ន ស្ពាយ​បង្វេច​ទៅកាន់​ទ្រនំ​ចាស់

0

​ភ្នំពេញ​៖​បើទោះបី លោក មាស សុខ​រតនៈ អ្នកចាត់ការ​ទូទៅ​ក្នុង​ផលិតកម្ម Town និយាយថា​៖ ” គាត់​(​ណាំ ប៊ុណ្ណា​រ័ត្ន​)​ទើប​សុំ​ឈប់​ពី Town ហើយ​គាត់​ទៅ​ផលិតកម្ម​ចាស់​វិញ នោះ​គឺ​ផលិត M ”​។ លោក​បាន​បន្ថែមទៀតថា រឿងនេះ ខាង​សា​ម៉ី​ខ្លួន ជា​អ្នក​សុំ​ចាកចេញ ផ្ទាល់ ដោយ​មិនមាន​បញ្ហា​រកាំរកូស​អ្វី ជាមួយនឹង​ផលិតកម្ម​ឡើយ ។ nam-bunnarothតែ​ជុំវិញ​បញ្ហា​នេះ មានមតិ​ជាច្រើន​បាន​យល់ឃើញថា វា​មិន​ដូច អ្វីដែល លោក មាស សុខ​រតនៈ ថា​នោះទេ ផលិតកម្ម ថោ​ន​ជា​ផលិត​រីក​ច្រើន នាពេល​បច្ចុប្បន្ន ចាំបាច់​អី ដែល​ត្រូវ ណាំ ប៊ុណ្ណា​រ័ត្ន វិល​ទៅកាន់​ទ្រនំ​ចាស់​វិញ នោះ ដោយ​ក្នុងនោះ​មាន​ហេតុផល​ពីរ គឺ ទី ១ ខាង​ផលិតកម្ម បិទ​បទ​ចម្រៀង មិន​ឲ្យ តារាចម្រៀង​នេះ​ច្រៀង បើទោះបី​អ្នកចាត់ការ​ទូទៅ​ខាងលើ បាន​អះអាងថា បទ​ទាំងអស់ ណាំ ប៊ុណ្ណា​រ័ត្ន ជា​អ្នក​កាន់ ។ ចំណុច​នេះ​គេ​យល់ឃើញថា កាន់​បានតែ​កាន់ រួច​ចែកចាយ​ឲ្យ​អ្នកដទៃ​ច្រៀង ដោយមាន​ចំណាត់ការ​ពី​ថ្នាក់លើ ចឹ​ង​ដដែល ពោលគឺ​ខ្លួន​អត់ ។​Num Bunnaroth

​ចំណុច​ទី ២ រាល់​បទ​ចម្រៀង​ដែល​ចេញ​សារ​ក្រោយ មានតែ​ឈ្មោះ​អ្នកនិពន្ធ​បទ​ភ្លេង ឈ្មោះ ដា ពោលគឺ​ទន្ទឹមនឹង ណាំ ប៊ុណ្ណា​រ័ត្ន​បាត់​មុខ​លើ​ថាស​ចម្រៀង Town គេ​ក៏​មិនបាន​ឃើញ តារា​រូបនេះ និពន្ធ​បទ​ភ្លេង​ទៀត​ដែរ ដោយមាន​ឈ្មោះ​តែ អ្នកនិពន្ធ​បទ​ភ្លេង ដា តែប៉ុណ្ណោះ ។ នេះហើយ​ជា​រឿង​ដែល​ធ្វើ​ឲ្យ ណាំ ប៊ុណ្ណា​រ័ត្ន កាន់តែ​ឃ្លាតឆ្ងាយ និង​មិនមាន​វត្តមាន​រាល់​វ៉ុល​របស់​ផលិតកម្ម ថោ​ន បើ​មិនបាន​ច្រៀង បោះ​តែ​ចម្រៀង​ឲ្យ​ធ្វើ​សាច់ភ្លេង​ទៅ ជាការ​ស្រេច​ហើយ នោះ គាត់​នឹងមិន​ចាកចេញ​ទេ ។

ដោយសា​តែ​បញ្ហា​នេះ ធ្វើ​ឲ្យ ណាំ ប៊ុណ្ណា​រ័ត្ន ចាកចេញ​ទៅកាន់​ទ្រនំ​ចោ​ន ដោយ​ស្ពាយ​ទាំង​ទុក្ខសោក ទៅជា​មួយ​ផង ។ នេះ​វា​មិន​ខុសពី ភាសា​បណ្តេញ​ឡើយ ទុក​ឲ្យ​នៅតែ​មិន​ប្រើ ។​​ការវិល​ទៅកាន់​ទ្រនំ M ដែលជា​ទ្រនំ​ខ្លួន​ល្បីល្បាញ គេ​ស​ង្ឈឹ​ម​ថា ណាំ ប៊ុណ្ណា​រ័ត្ន នឹង​ស្តារ​កេរ្តិ៍ឈ្មោះ​សារជាថ្មី ខណៈដែល​ចេញ​អាល​ប៊ុ​ម​រួមគ្នា​ជាមួយនឹង​កញ្ញា តេង លក្ខិណា ៕