ភ្លៀងធ្លាក់ពីថ្ងៃជាប់ៗខូចខាតដាំណាំប្រជាពលរដ្ឋនិងផ្លូវក្រាលក្រួចក្រហមបណ្តារពិបាកប្រជាពលរដ្ឋធ្វើដំណើរ

0

ខេត្តព្រះវិហារ: កាលពីម្សិលមិញនិងថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យទឹកជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋបួនដប់គ្រួសារហើយនិងរងការខូចខាតផ្លូវជាច្រើនខ្សែខូចយ៉ាងខ្លាំងនៅចំណុចភូមិស្រយ៉ង់ជើង.ស្រយងត្បូងនិងបណ្តាភូមិនាៗនៃក្នុងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។
ផ្លូវបុស្សស្រយង់ផ្លូវទៅស្រែផុងផ្លូវផ្កាយពេជ្រផ្លូវទៅសាលារៀនបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរមិនថាចុះឬឡើងគឺពិបាកទាំងអស់ជាពិសេសគឺក្មេងៗសិស្សសាលាតូចៗនេះតែម្ដងសូមលោកប៉ាអ្នកម៉ាក់ទាំងអស់ដែលមានកូនរៀននៅសាលាបឋមសិក្សាស្រយង់សូមជួយប្រាប់កូនៗផងកុំឱ្យជិះម៉ូតូឬជិះកង់តាមផ្លូវនេះអីជៀសវាងបង្កគ្រោះថ្នាក់ដល់ពួកគាត់។

ជាចុងក្រោយពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរភូមិឃុំមេត្តាជួយសម្រួលផ្លូវមួយខ្សែនេះផងទានដើម្បីឱ្យកូនៗរបស់ពួកគាត់ស្រួលក្នុងការធ្វើដំណើរទៅសាលារៀនជៀសវាងបង្កគ្រោះថ្នាក់និងសម្រួលផ្លូវទឹកដែលដាក់លូតូចដែលទឹកហូរមិនទាន់ធ្វើឲ្យទឹកលិចផ្ទះប្រជាពលរដ្ឋនៅចំណុចស្រែច្រកផងមូលហេតុ ដោយសារលូតូចទឹកហូរមិនទាន់ទឹករុញពីត្រនុបបឹតសំរាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់រដូវខែប្រាំងលោកមេឃុំស្រយង់បានប្រាប់តាមទូស័ព្ទមកថាគាត់និងចុះទៅពិនិត្យមើល៕
ដោយសែមឡុំ