ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទ នៅវត្តខេមវ័ន បឹងស្នាយ និងវត្តបទុមរកនដីដុះ ក្រុងកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវញូង ចរិយា អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តខេមវ័ន បឹងស្នាយ នៅសង្កាត់សំបួរមាស និងវត្តបទុមរកនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។

គួរបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា នៅថ្ងៃអង្គារ ទី៣ ខែតុលានេះ ជាថ្ងៃកាន់បិណ្ឌវេនទី៤ ដេីម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជនទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខនោះ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម បាននាំយកទេយ្យទាន និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ គង់នៅវត្តខេមវ័ន បឹងស្នាយ បច្ច័យសរុប ចំនួន ៣លាន ៣៦ម៉ឺនរៀល អង្ករ ១០០គីឡូក្រាម មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ត្រីខ ១កេសធំ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស តែ ៥គីឡូ ស្ករស ៥គីឡូ សម្រាប់ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ។

ដោយឡែកវត្តបទុមរកនដីដុះ បច្ច័យសរុប ចំនួន ៤លាន ៧៥ម៉ឺនរៀល អង្ករ ១៥០គីឡូក្រាម មី ១០កេសតូច ទឹកដោះគោខាប់ ២កេសធំ ត្រីខ ១២យួរកេ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៧កេស ទឹកក្រូច ៥កេស តែ ៥គីឡូ ស្ករស ៥គីឡូ សម្រាប់ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គ -ទេយ្យវត្ថុចំនួន ១ អមបច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ។

គួររំលឹកផងដែរថា បុណ្យកាន់បិណ្ឌ ឬប្រជុំបិណ្ឌ ជាបុណ្យដ៏ធំជាងគេ ក្នុងវិស័យពុទ្ធសាសនា ដែលបុព្វបុរសដូនតាខ្មែរ តែងតែធ្វើឡើតាំងពីជំនា់ន់ពុទ្ធកាលមកម្លេស គឺសម័យកាលរបស់ព្រះសាមណគោត្តម ព្រះបរមពោធិសាត់ និងបានបន្តមាគ៌ានេះ ដោយពុទ្ធសាសនូបឋម ដែលជាសាសនិក របស់ព្រះពុទ្ធសាសនា។ បុណ្យនេះ មានរយៈពេល១៥ថ្ងៃ តំបន់ខ្លះ១៩ថ្ងៃ និងតំបន់ខ្លះទៀត ដូចជានៅប្រទេសឥណ្ឌា មានរយៈពេលមួយខែ។ សម្រាប់កម្ពុជា បុណ្យកាន់បិណ្ឌ ឆ្នាំនេះ បានចាប់ផ្តើម ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ។ ពុទ្ធសាសនិកជនខ្មែរ មិនថានៅក្នុងឬក្រៅប្រទេស តែងឆ្លៀតពេល មួយដង ឬពីដង ក្នុងអំឡុងនៃកាលនេះ ទៅតាមធនធាន ដើម្បីទៅកាន់វត្តអារ៉ាម នានា ឬស្រុកកំណើត ដើម្បីធ្វើបុណ្យទាន ជាមួយមាតាបីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាអាចារ្យ និងញាតិតិកាទាំង៧សណ្តាន ដោយទឹកចិត្តជ្រះថ្លា៕