ស្ទឹង​បរិបូរ​ណ៌​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​ដ៏​ត្រជាក់ចិត្ត​រៀងរាល់ថ្ងៃ​សៅរ៍​អាទិត្យ​ ​មាន​ភ្ញៀវ​មកលេង​មិន​ដាច់​

0

​កំពង់ឆ្នាំង​៖“​ទឹកស្ទឹង​បរិបូរ​ណ៌​”​ជា​កន្លែង​មុជទឹក​ដ៏​សប្បាយរីករាយ​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​អោយមក​លេង​កំសាន្ត​មិន​ដាច់​រៀងរាល់​ចុង​សប្តាហ៍​ថ្ងៃ​សៅរ៍ អាទិត្យ ទំនប់ទឹក​ស្ទឹង​បរិបូរ​ណ៌​នេះ​មាន​ទីតាំង​ស្ថិតក្នុង ភូមិ​ភ្នា​ត ឃុំ​ផ្សារ ស្រុក​ទឹក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ដែល មាន​ចម្ងាយ​

ប្រមាណ​១១៦​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​និង​មាន​
​ចម្ងាយ​ប្រមាណ​២៥ គីឡូ ម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។​1239365_1634692320090478_263219099612386099_n
​ លោក ប៊ិន សុផាន មេឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​បាន​និយាយ​អោយ​អ្នកយក​ព័​ត៌​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩​ខែតុលា ឆ្នាំ​២០១៤​នេះ​ថា​៖​ស្ទឹង​បរិបូរ​ណ៌​មាន​ទទឹង​ប្រមាណ​ជាង​៦០​ម៉ែត្រ​និង​បណ្តោយ​ក្នុងភូមិ​សាស្ត្រ​សុក​បរិ បូ​រណ៍​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​។​ក្បាល​ស្ទឹង​បរិបូរ​ណ៌​មាន​ប្រភពទឹក​ហូរ​ធ្លាក់​មកពី​ភ្នំ​ឱរា​ល់​មួយផ្នែក និង​ហូរ​​មកពី​ស្ទឹង​បាណក់​មួយផ្នែក និង​មាន​ខ្សាច់​ស​ល្អ អាច​យក​ធ្វើ​សំណង់​បាន​យ៉ាងរឹងមាំ និង​ជា​កន្លែង​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​។10678679_1634691943423849_8103835685482069081_n

 

​ ​លោក ប៊ិន សុផាន មេឃុំ​ផ្សារ​បាន​អោយដឹងទៀតថា​៖​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​នៅក្នុង​កន្លែង​មុជទឹក​​កំសាន្ត​គល់ស្ពាន​ថ្ម​នៃ​ស្ទឹង​បរិបូរ​ណ៌​លោក​ពិនិត្យឃើញ​មាន​ភ្ញៀវ​ក្នុងស្រុក​ជា​លក្ខណៈ​គ្រួសារ​នាំគ្នា​មក​មុជទឹក​​លេង​មិនដែល​ដាច់ ក្នុង​១​ថ្ងៃៗ​មាន​ប្រមាណ​ពី​៦០​ទៅ​៨០​នាក់ រៀងរាល់ថ្ងៃ​សោ​រ៍​និង​អាទិត្យ​។​ដោយឡែក​កាល​​ពីថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​៤​ថ្ងៃ​ចុង​ក្រោយនេះ លោក​បានឃើញ​ភ្ញៀវ​ក្នុង​ខេត្ត​និង​មកពី​ក្រៅ​ខេត្ត​មកលេង​កំសាន្ត​ក្នុង​១​ថ្ងៃៗ​រាប់ពាន់នាក់ និង​បើ​ធ្វើការ​បូក​សារុប​រយះពេល​៤​ថ្ងៃនោះ​មាន​ភ្ញៀវ​មកលេង​កំសាន្ត​ប្រមាណ​៨​ពាន់​នាក់​។​1017258_1634691833423860_6679056697146593481_n
​ចំណែក​កិច្ចការងារ​រៀបចំ​សណ្តាប់ធ្នាប់ សន្តិសុខ​របៀបរៀបរយ គឺ​អាជ្ញាធរ​មូលដ្ឋាន​បានដាក់​កម្លាំង​នគរបាល​​និង​អាវុធហត្ថ​នៅក្នុង​ស្រុក មក​ការពារ​បាន​យ៉ាង​ល្អប្រសើរ មិនដែល​មានប​ញ្ហ​អ្វី​ធំដុំ​ពិបាក​ដល់​ភ្ញៀវ​ឡើយ​។​​ ​នៅ​អែប​នឹង​មាត់​ស្ទឹង​ជាប់​គល់ស្ពាន​នេះដែរ​ក៏មាន​អាហារ​ដ្ឋា​ន​មួយកន្លែង​ដែល​បានធ្វើ​ផ្ចូ​ស​មួយចំនួន​ស្របតាម​មាត់​ស្ទឹង​សំរាប់​ទទួលភ្ញៀវ​មក​អង្គុយលេង និង​ហូបចុក​កំសាន្ត​សប្បាយ ដែល​មើលទៅ​គួរ​ជាទី​មនោ​​រម្យ​និង​ត្រជាក់ចិត្ត​រ៉ូ​ម៉ា​ទិច​ផងដែរ សំរាប់​ក្រុមគ្រួសារ និង​សំរាប់​គូរ​សង្សារ​ថ្មោងថ្មី ហើយ​នៅក្នុង​អាហា​រដ្ឋា​ន​នោះ​​ក៏មាន​លក់ដូរ​ម្ហូប​ខ្មែរ​ដ៏​ឆ្ងាញ់​ពិសារ មាន​ត្រី​សាច់​គ្រប់បែបយ៉ាង​តាម​សេចក្តីត្រូវការ​របស់​ភ្ញៀវ​ផងដែរ​។​10157122_1634692080090502_7133589937256393918_n
​ ​លោក​មេឃុំ​ផ្សារ​បានបញ្ជាក់​អោយដឹងទៀតថា​៖​កន្លែង​មុជទឹក​កំសាន្ត​គល់ស្ពាន​ថ្ម​ស្ទឹង​បរិបូរ​ណ៌​មានទឹក​​ហូរ​យ៉ាង​ត្របាញ់​ដ៏​ត្រជាក់​ពិ​ជា​កន្លែង​លេង​កំសាន្ត​ដ៏​សប្បាយ​និង​ជក់ចិត្ត​។​ប៉ុន្តែ​ទឹកស្ទឹង​ចំណុច​នេះ​មិន​ឋិតថេរ​​រហូត​ឡើយ គឺមាន​ទឹក​អាច​ទៅលេង​កំសាន្ត​បានតែ​រយះពេល​៥​ខែ​តែប៉ុណ្ណោះ គឺ​ចាប់ពី​ខែមិថុនា ដល់​ចុងខែ​តុ​​លា ផុតពី​ខែ​នេះ​ទៅ​គឺ​រដូវរំហើយ​និង​ខែប្រាំង ទឹកស្ទឹង​មិន​ច្រើន​ឡើយនិង​ក៏​មិនសូវមាន​ភ្ញៀវ​មកលេង កំសាន្ត ទៀត​ដែរ ព្រោះថា​ទឹក​តិច​គោក្របី​ច្រើន​ទឹក​មិនល្អ​ឡើយ​៕10628071_1634692383423805_4883838578011115574_n