កម្លាំងសង្គ្រោះគ្រោះមហន្តរាយ នៃកងឯកភាព កងពលតូចអន្តរាគមន៍លេខ៧ បានចុះជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

0

ដោយសួន លីណា

ខេត្តព្រះវិហារ÷ កងកម្លាំងសង្រោ្គះគ្រោះមហន្តរាយកងពលតូចអន្តរាគមន៍៧ បានត្រៀមរួចជាស្រេច ២៤ម៉ោងលើ២៤ម៉ោង ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងជាយ:ថាហេតុ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង៦.៣០.នាទី យោង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានចាត់តាំងលោក វរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្ត្តរាគមន៍លេខ៧ ទទួលបន្ទុកការរិយាល័យ ហ្វឹកហ្វឺន បានដឹកនាំកងកម្លាំងសង្រ្គោះគ្រោះមហន្តរាយមួយផ្នែកចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព ទៅកាន់ទីទួលមានសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀងហូរជន់លិចផ្លូវ និងលិចផ្ទះសំបែង  ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕