ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមគ្នាយកចិត្តទុកដាក់ដោះស្រាយការងារព្រំដែនបទល្មើសឆ្ងងដែន មានទំនាក់ទំងល្អជាភាគី ឈមនិងបុស្ដិ៍ប្រចាំការ និងជាពិសេសណែនាំនិងសំរួលពលករចំណាកស្រុក អោយពួកគាត់ទៅធ្វើការនៅប្រទេសជិតខាងដោយស្របច្បាប់ ឯកឧត្តមនាយឧត្តមសេនីយ៍សំរឹទ្ធ ឌីមានប្រសាសន័នេះក្នុងពិធី ពិធីសួរសុខទុក្ខ សំណេះសំណាលជាមួយកងកម្លាំងនគរបាលការពារព្រំដែន ( ១០វរ:និងអង្គភាពនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ ) ប្រចាំទិសភូមិភាគ៥ និងចែកអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នៅបញ្ជាការដ្ឋានគណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ពិធីធ្វើឡើងអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងចូលរួមដោយឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុរដ្ឋលេខាធិការ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធព្រឹកថ្ងៃទី០៣ខែតុកាឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកនិងជាមេបញ្ជាការរង ទទួលអចិន្ត្រៃយ៍គណ:បញ្ជាការនគរបាលជាតិប្រចាំភូមិភាគ៥រាយការណ៍ពីស្ថានភាពព្រំដែនក្នុងភូមិសាស្ត្រគ្រប់គ្រង និងទំនាក់ទំនងល្អជាមួយភាគីថៃ រួមគ្នាបង្កានិងបង្កាបបទល្មើសឆ្លងដែន ព្រមទាំងទប់ស្កាត់និងណែនាំនូវរាល់ការធ្វើចំណាកស្រុករបស់ពលករខុសច្បាប់ អោយមកធ្វើឯកសារស្របច្បាប់ដើម្បីទៅធ្វើការនៅប្រទេសជិតខាងវាចាកចាញ់បោកមេខ្យល់ ឬការបោកប្រាស់កម្លាំងពលកម្ម។
ឯកឧត្តមនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដាក់បទបញ្ជាអោយកម្លាំងនគរបាលព្រំដែនគោរពច្បាប់និងតួនាទីរបស់ខ្លួន និងណែនាំអោយថែរក្សាសុក្ខភាព ព្រោះជារដូវវស្សា អាចកើតជម្ងឺជាយថាហេតុ។
ឯកឧត្តមនាយឧត្តមសេនីយ៍សំរឹទ្ធ ឌី បាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចែកជូនផងដែរដល់កម្លាំងនគរបាលជាតិប្រចាំភូមិភាគ៥ ដែលអំណោយរួមមាន :មី ១១កេះ ត្រីខ៥៤កេះ ទឹកក្រូច១៣១កេះ ស្រាបៀរ២៦៧កេះនិងថវិកា៥៤លានរៀល៕