ដោយ សែម ឡំ
ព្រះវិហារ: កាលពី ថ្ងៃទី០២ ខែតុលាឆ្នាំ២០២៣នេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ធបាលភ្នំត្បែងពីរ បានទទួលបណ្ដឹងពីឈ្ម្មោះ លឹម តេន ភេទស្រីអាយុ ៣៣ឆ្នាំមុខរបរ កសិកររស់នៅភូមិបរិបូណ៌ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ បានប្ដឹងទៅលើឈ្មោះ ជូ សុផៃ ភេទ ប្រុសអាយុ ១៦រស់នៅ ភូមិស្រឡៃ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ថាបានប្រើប្រាស់ដាវកាប់ទៅលើកូនរបស់ខ្លួនឈ្មោះ ស្រស់ ពេជ្រ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរ កសិកររស់នៅភូមិបរិបូណ៌ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវចំកដៃខាងស្ដាំបណ្ដាលឲរងបួសស្រាលកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣ ប្រហែលម៉ោង២:០០នាទីនៅចំណុចវត្តប្រាសាទខ្នារបស្ចិមគិរីហៅវត្តឈូក ឃុំត្បែងពីរ ខេត្តព្រះវិហារ
មូលហេតុ:ទំនាស់ពាក្យសម្ដីក្នុងវង់រាំ(ស្រវឹង)។
២.លទ្ធផលកិច្ចប្រតិបត្តិកា ក្រោយទទួលបណ្ដឹងយើងបានធ្វើការស្រាវជ្រាវសើបអង្កេតឈានទៅបង្គាប់ឃាត់ខ្លួនមុខសញ្ញាចំនួន ០១នាក់ដកហូតដាវចំនួន០១ដែលពាក់ព័ន្ធករណីខាងលើ។ករណីនេះសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត។
បានចុះស្រាវជ្រាវសើបអង្កេតករណីខាងលើនិងករណីកើតឡើងកន្លងមក៕