ក្រោយរយៈពេល៣៣ម៉ោងដែល ប្រធានាធិបតី Abd-Rabbu Man-sour Hadi បានតែងតាំង លោក Ahmed Awad bin Mubarak ធ្វើ ជានាយករដ្ឋមន្ដ្រីប្រទេសនេះ ក៏បាន ដាក់លិខិតសុំលាលែងពីតំណែងក្រោយ កិច្ចប្រជុំជាមួយទីប្រឹក្សាប្រធានាធិបតី
លោកMubarak បានលើកឡើងពី ការថ្កោលទោសរបស់ក្រុមឧទ្ទាម Houthi ពីការតែងតាំងលោកធ្វើជា នាយករដ្ឋមន្ដ្រី ។ លោកក៏មិនបាន បញ្ជាក់ពីគំនាបណាមួយដែលបង្ខំឱ្យ លោកលាលែងពីតំណែងក្នុងពេលដែល ទើបតែឡើងកាន់តំណែងបាន៣៣ម៉ោង ប៉ុណ្ណោះ ។
លោក Mubarak ក៏បានអបអរ សាទរដល់វិធីសាស្ដ្រដោះស្រាយវិបត្ដិ របស់ប្រធានាធិបតី Abd Rabbu Man-sour Hadi ផងដែរ ។
កាលពីថ្ងៃទី៨ ខែតុលា មេដឹកនាំ ក្រុមអ៊ិស្លាមនិកាយសាន់នីបានអំពាវ នាវឱ្យធ្វើមហាបាតុកម្មទាមទារឱ្យ លោក Mubarak លាលែងពីតំណែង ប៉ុន្ដែមិនបញ្ជាក់ពីមូលហេតុនោះទេ