ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំសហការី ចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាអង្គភាពចំនួន ៨០០,០០០ រៀល ជូនលោក អនុសេនីយ៍ឯក ម៉េត ឈឿន នាយការិយាល័យផែនការប្រតិបត្តិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីជួយសំរួលក្នុងការចំណាយការព្យាបាល។ ក្នុងឱកាសនោះដែរ លោក ប្រធានមន្ទីរ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ខេត្ដ ផងដែរ៕ដោយ៖ចាន់ ធី