សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទេយ្យវត្ថុ និងបច្ច័យកសាងជូនដល់ ១៨វត្ត ក្នុងវេនកាន់បិណ្ឌទី៥

0

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានណបក្សប្រជាជនកម្ពុជា បានថ្លែងថា ព្រះសង្ឃចំនួន ១៨ វត្ត នៅខេត្តស្វាយរៀងទទួលបានទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញប្រគេនទេយ្យវត្ថុនៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្នុងវេនកាន់បិណ្ឌទី៥ នាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព គឺបានអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប អាចធ្វើបុណ្យតាមបែបប្រពៃណី និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាទំនៀមទំម្លាប់ពីដូនតារៀងមក។ ម៉្យាងទៀត ទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធទាំងអស់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរួមសាមគ្គីគ្នា ក្នុងការលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
វត្តចំនួន ១៨ ដែលទទួលបានទេយ្យវត្ថុ ក្នុងវេនកាន់បិណ្ឌទី ៥ រួមមាន ៖
១.វត្តភ្នំស្រូវ ស្រុកកំពង់រោទិ៍ ២.វត្តសន្តិភាព ក្រុងស្ចាយរៀង ៣.វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ៤.វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង ៥.វត្តរកា ស្រុកស្វាយជ្រំ ៦.វត្តចារ ស្រុកស្វាយជ្រំ ៧.វត្តសណ្តោត ស្រុកស្វាយជ្រំ ៨.វត្តសេរីសោភា ស្រុកស្វាយជ្រំ ៩.វត្តទួលតាព្រហ្ម ស្រុកស្វាយជ្រំ ១០. វត្តបាយ៉ាប ស្រុកស្វាយជ្រំ ១១. វត្តស្វាយយា ស្រុកស្វាយជ្រំ ១២. វត្ត ព្រៃបន្ទាយ ស្រុកស្វាយជ្រំ ១៣.វត្តក្តីស្លា ស្រុកស្វាយជ្រំ ១៤.វត្តឈូកមាស ស្រុកស្វាយជ្រំ ១៥.វត្តអង្គរស ស្រុកស្វាយជ្រំ ១៦.វត្តស្វាយព្រហួត ស្រុកស្វាយជ្រំ ១៧.វត្តទួលធាតុ ស្រុកស្វាយជ្រំ ១៨. វត្តថ្មី ស្រុកស្វាយយជ្រំ។ រួមជាមួយនឹងទេយុយវត្ថុ រួមមាន ៖ អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច, ស្ករស, ទឹកដោះគោ, ធូប, ទៀន, តែ, ប៊ីចេង, ខ្ទឹមស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប្រេងឆា, មីសួរ, នំអន្សម រួមជាមួយនឹងបច្ច័យមួយចំនួន។
ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)
៣. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕