ឯកឧត្ដមឆាយ ឫទ្ធិសែន ថាត្រូវបន្តខិតខំការងារអភិវឌ្ឍន៍ជនបទ ដើម្បីគុណតម្លៃជីវិតប្រជាជននៅជនបទ

0

បន្ទាយមានជ័យ៖ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ត្រូវបន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជននៅជនបទប្រកបដោយក្រមសីលធម៍ល្អផូរផង់ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ឯកឧត្ដម ឆាយ ឫទ្ធិសែនដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនិងមន្ត្រីក្រោមឪវ៉ាទ ក្នុងសាលប្រជុំក្នុងមន្ទីរអភិវឌ្ឍន៍បទ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅល្ងាច ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ ដោយមានការចូលរួម មន្ត្រីអមដំណើរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជាយុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ត្រីក្រោមឪវ៉ាទជាច្រើននាក់ទៀត។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់លោកជាយុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីពីការការស្ថាបនាអភិវឌ្ឍហេដ្ឋារចនាស័ម្ធ ជាច្រើនក្នុងសហគមន៍រួចមក។
ឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរនានាពេលកន្លងមក និងបានលើកឡើងពីយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ សម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួន គឺលើកកម្ពស់គុណភាព ខ្ពស់។
ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យដូចខាងក្រោម ១. បន្តខិតខំចូលរួមអនុវត្តការងារអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយក្រមសីលធម៍ល្អ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
២សហការឲ្យបានល្អជាមួយបណ្តាក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ៣ពង្រឹងវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន វាយតម្លៃ និងត្រួតពិនិត្យប្រជុំប្រចាំខែ ត្រីមាស ឆមាស ៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យរឹងមាំ ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល។
៥ ត្រូវបង្កើតឲ្យមានអ្នកនាំពាក្យរបស់មន្ទីរដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឲ្យបានទូលំទូលាយដល់សាធារណជនផងដែរ៕ដោយ៖ឃិន គន្អា