ថៃ​ចាប់ផ្ដើម​គម្រោង​កែទម្រង់ ប្រទេសជាតិ​

0

គណៈកម្មាធិការ​កែទម្រង់​ជាតិ​ថៃ ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​ថៃ​អនុម័ត ឱ្យ​កែទម្រង់​នៅលើ​វិស័យ​ចំនួន​១១​ដែល តែងតែ​បង្កឱ្យមាន​វិវាទ​នាពេល​កន្លង មក ។
​ថៃ​ចាប់ផ្ដើម​កែទម្រង់​ប្រទេសជាតិ ជា​ទ្រង់ទ្រាយ​ធំ

ដោយ​ការបង្កើត​គណៈ ក​ម្មា​ធិ​ការកែទម្រង់ NRC ដែលមាន សមាជិក​២៥០​នាក់ ។ វិស័យ​ដែល​ត្រូវ កែទម្រង់​រួមមានៈ នយោបាយ ការ​គ្រប់ គ្រង​ហិរញ្ញវត្ថុ ច្បាប់ គ្រប់គ្រង​តាម តមបន់ អប់រំ សេដ្ឋកិច្ច ថាមពល សុខា ភិ​បាល និង​បរិស្ថាន ការផ្សព្វផ្សាយ​ព័​ត៌ មាន សង្គម និង​វិស័យ​ជាច្រើន​ទៀត ។

download (2)
​សមាជិក​ក្នុង​គណៈកម្មាធិការ​កែ ទម្រង់​មាន​២៥០​នាក់ ដោយ​ក្នុងនោះ មាន​៧៧​នាក់​តំណាង​មកពី​ខេត្ដ​ទាំង​៧៧​។ អ្នក​ទាំងនោះ​ត្រូវបាន​គណៈកម្មាធិការ រៀបចំ​សណ្ដាប់ធ្នាប់ និង​សន្ដិសុខ​ជាតិ NCPO ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា ជា​អ្នក​ជ្រើសរើស ។ ចំណុច​ដែល គួរឱ្យកត់សម្គាល់​នោះ នៅក្នុង​ជួរ​គណៈ ក​ម្មា​ធិ​ការកែទម្រង់​មាន​មន្ដ្រី​យោធា និង​ប៉ូលិស​ដល់​ទៅ​៣៥​នាក់ ។

download (1)
​គណៈកម្មាធិការ​កែទម្រង់​ថៃ​នឹង​ជួប ប្រជុំគ្នា​ជា​លើកដំបូង​នៅ​ថ្ងៃទី​២១ ខែ តុលា ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​២​រូប​ដែលមាន​តួនាទី យ៉ាងសំខាន់​តាម​រដ្ឋធម្មនុញ្ញ​បណ្ដោះ អាសន្ន​ឆ្នាំ​២០១៤ ។

download
​គោលដៅ​ក្នុងការ​កែទម្រង់​នោះ​គឺ ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​នាពេល អនាគត​ដោយ​កន្លងមក វិវាទ​បានកើត ឡើង​ឥតឈប់ឈរ ។ គិត​ចាប់តាំងពី​ឆ្នាំ ១៩៣២​មកទល់ពេលនេះ ថៃ​បាន​ប្រឈម នឹង​ការធ្វើ​រដ្ឋប្រហារ​យោធា​មិន​បង្ហូរ ឈាម​រហូតដល់​១៩​លើក​រួចមកហើយ ដោយសារតែ​អ្នកនយោបាយ​មិន​ចុះ សម្រុង​ក្នុងការ​ស្វែងរក​ដំណោះស្រាយ បញ្ចប់វិបត្ដិ