​អាមេរិក​ព្រួយបារម្ភ​អាវុធ​គីមី​សាស្ដ្រ​របស់​ស៊ី​រី​ធ្លាក់​ចូលក្នុង​ដៃ​របស់​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​

0

​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បង្ហាញ ការព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​អាវុធ​គីមី សាស្ដ្រ​របស់​ស៊ី​រី​ធ្លាក់​ចូលក្នុង​កណ្ដាល​ដៃ របស់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS ក្រោយ ពេល​រដ្ឋាភិបាល​ស៊ី​រី​ប្រកាស​ទីតាំង​អាវុធ គីមី​សាស្ដ្រ​៤​កន្លែង​ផ្សេងទៀត​ដែល​ពី មុន​មិនដែល​បានប្រកាស​ប្រាប់​ក្រុម ត្រួតពិនិត្យ​អាវុធ​គីមី​

របស់​អង្គការ​សហ ប្រជាជាតិ​នោះឡើយ ។
​ការប្រកាស​ខាងលើ​របស់​រដ្ឋាភិបាល ស៊ី​រី​នៅពេលដែល​កម្លាំង​ទាហាន​ស៊ី​រី កំពុងតែ​ចាញ់​ប្រៀប​ទៅលើ​ក្រុម IS ដោយ​ទុកឱ្យ​ក្រុម​នោះ​បន្ដ​វាយប្រហារ ដណ្ដើមបាន​ទីតាំង​ច្រើន​កន្លែង​ផ្សេងទៀត នៅពេលដែល​ក្រុម IS ដឹង​ពី​ទីតាំង​រក្សា ទុក​អាវុធ​គីមី​ទាំងនោះ​ប្រាកដជា​បើក ការវាយប្រហារ ។​download (3)
​នៅពេល​នេះដែរ​អាមេរិក​បាន​សារ ភាព​ទទួលស្គាល់ថា ការវាយប្រហារ តាម​ដែនអាកាស​ទៅលើ​ក្រុម​IS គឺ​មិន មាន​កម្លាំង​គ្រប់គ្រាន់​រារាំង​ក្រុម​នេះ ដណ្ដើម​គ្រប់គ្រង​តំបន់​ជាច្រើន​ទៀត​នៅ ស៊ី​រី ។ រដ្ឋមន្ដ្រីការបរទេស​អាមេរិក លោក​ច​ន ឃើ​រី​បាន​បញ្ជាក់ថា ការ​វាយ ប្រហារ​តាម​ដែនអាកាស​មិនអាច​ទប់ ស្កាត់​ក្រុម​IS ដណ្ដើមយក​ស្រុក​យុទ្ធសាស្ដ្រ កាបូ​នី នោះឡើយ ។

 

បើទោះបី​អាមេរិក បាន​បើក​ការវាយប្រហារ​ពីលើ​ដែន អាកាស​៦​លើក​ក្នុង​ការបណ្ដេញ​ក្រុម IS ឱ្យ​រាថយ ប៉ុន្ដែ​ក្រុម​នោះ​នៅតែ​ឆ្ពោះទៅ មុខ​ដណ្ដើម​គ្រប់គ្រង​ស្រុក​កាបូ​នី ទាល់ តែ​បាន ។
​រដ្ឋមន្ដ្រីការបរទេស​អាមេរិក ក៏​ដូច ជា​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ជាច្រើនរូប ផ្សេងទៀត​បានឱ្យដឹងថា ស្រុក​យុទ្ធសាស្ដ្រ កាបូ​នី ធ្លាក់ចូល​ក្នុង​ដៃ​ក្រុម IS គឺជា​ការ បរាជ័យ​របស់​អាមេរិក​ក្នុងការ​ទប់ស្កាត់ ក្រុម​នេះ​ពង្រីក​ទឹកដី​គ្រប់គ្រង ។
​ចំណុច​ទាំងនោះ​ហើយ​បានធ្វើឱ្យ អាមេរិក​ពិចារណា​ក្នុងការ​បញ្ជូន​កម្លាំង ទាហាន​ថ្មើរជើង ឬក៏​ហ្វឹកហ្វឺន​ទាហាន នៅក្នុង​ប្រទេស​ទាំងនោះ​វាយប្រហារ ដោយផ្ទាល់​នៅលើ​ដីគោក និង​ទម្លាក់ គ្រាប់​ពីលើ​អាកាស​ទើប​អាចធ្វើឱ្យ​ក្រុម IS ដកថយ​បាន ។
​នៅពេលនេះ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន តោន​បានដាក់​គំនាប​ទៅលើ​រដ្ឋាភិបាល ប្រទេស​ទួរគី​ឱ្យ​បញ្ជូន​កម្លាំង​ទាហាន​ចូល រួម​វាយប្រហារ​ក្រុម IS ដោយ​ប្រទេស ទួរគី​នៅជាប់​ព្រំដែន​ជាមួយ​ស៊ី​រី ងាយ ស្រួល​ក្នុងការ​យកឈ្នះ ។ ក៏ប៉ុន្ដែ តាំងពី ដើម​មក រដ្ឋាភិបាល​ប្រទេស​ទួរគី​មិន បាន​ចូលរួម​នោះឡើយ គ្រាន់តែ​បញ្ជូន កម្លាំង​ទាហាន​ទៅ​ការពារ​ព្រំដែន ខ្លាច វាយប្រហារ​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ទួរគី តែប៉ុណ្ណោះ ។​
​កាលពី​ថ្ងៃទី​៨ ខែតុលា ពលរដ្ឋ​ទួរគី ពិសេស​គឺ​ជនជាតិ​ឃើ​ដ បាន​ដង្ហែ​ក្បួន​ធ្វើ បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទួរគី បញ្ជូនទាហាន​ទៅ​វាយប្រហារ​ក្រុម IS ។ ការធ្វើ​បាតុកម្ម​នោះ​បណ្ដាលឱ្យ​មានការ ប៉ះទង្គិច​គ្នា​ស្លាប់​១២​នាក់​ផងដែរ