ព្យុះសង្ឃរាដែលមានល្បឿនខ្យល់រហូត ដល់២៥០គីឡូម៉ែត្រក្នុង១ម៉ោងប្រហាក់ ប្រហែលនឹងខ្យល់ព្យុះ Haiyan កំពុងបោក់ បក់សំដៅចូលប្រទេសជប៉ុន ។
កាលពីថ្ងៃទី៨តុលា ក្រសួងព្យាករ ឧតុនិយមជប៉ុនបានប្រកាសថា
នឹងមាន ព្យុះសង្ឃរាទ្រង់ទ្រាយធំបំផុត នៅឆ្នាំនេះ មានឈ្មោះថា Vongfong នឹងបោកបក់ ចូលដីគោកជប៉ុនក្នុងពេលដ៏ខ្លីខាងមុខ ក្នុងពេលដែលជប៉ុនកំពុងតែរៀបចំឡើង វិញ ក្រោយទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះ Phanfone ។
កាលពីថ្ងៃអាទិត្យកន្លងមក ព្យុះ Vongfong បានបក់បោកឆ្លងកាត់កោះ Mariana នៅភាគខាងលិចប៉ាស៊ីហ្វិក បង្កឱ្យមានសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់ ។
ក្រោយមកព្យុះនេះនឹងធ្វើដំណើរទៅ កាន់ភាគខាងលិចបង្កើនកម្លាំងកាន់តែ ខ្លាំងឡើងនៅថ្ងៃទី៩ ខែតុលា បានប្រែ ក្លាយទៅជាមហាព្យុះសង្ឃរាដែលមាន ល្បឿនខ្យល់រហូតដល់ជាង២៥០គីឡូម៉ែត្រ ក្នុង១ម៉ោង ។ ក្នុងរយៈពេល២៤ដល់ ៤៨ម៉ោងខាងមុខ ខ្យល់ព្យុះនេះនឹងបង្វែ ទិសដៅឆ្ពោះមកដីគោកប្រទេសជប៉ុន ។
ក្រុមឯកទេសព្យាករអាកាសធាតុបាន បញ្ជាក់ថា ខ្យល់ព្យុះ Vongfong មាន កម្លាំងខ្យល់ខ្លាំងបំផុត ដែលមានល្បឿន ដល់ទៅ២៦០គីឡូម៉ែត្រ ក្នុង១ម៉ោង គឺ ប្រហាក់ប្រហែលនឹងខ្យល់ព្យុះ Haiyan ដែលមានវាយប្រ ហារប្រទេសហ្វីលីពីន សម្លាប់មនុស្សជាង៦០០០នាក់ ។
ព្យុះ Vong Fong ជាខ្យល់ព្យុះទី៦ ដែល មានល្បឿនខ្យល់លើសពី២៤០គីឡូម៉ែត្រ ក្នុង១ម៉ោង បានកើតឡើងនៅឆ្នាំ២០១៤ នេះ ។
ក្រុមអ្នកវិទ្យាសាស្ដ្រសង្ឃឹមថា ខ្យល់ព្យុះនឹងបន្ថយល្បឿននៅពេលដែល បក់បោកចូលដីគោករបស់ជប៉ុន បើមិន ដូច្នោះទេ នឹងមានការបំផ្លាញជាទ្រង់ ទ្រាយធំទាំងទ្រព្យសម្បត្ដិនិងអាយុជិវិត ។ជប៉ុនទើបតែទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះសម្លាប់មនុស្ស៦នាក់និង ៥នាក់បាត់ខ្លួន ក្នុងនោះមានទាហាន អាមេរិក២នាក់ ដែលព្យាយាមថតទិដ្ឋ ភាពពេលកំពុងមានខ្យល់ព្យុះ ក្រៅពីនេះ ក៏មានអ្នករងរបួសរាប់សិបនាក់ ។ ព្យុះ នេះក៏បានធ្វើឱ្យជើងហោះហើររាប់រយត្រូវ ផ្អាកផងដែរ ។