មនុស្ស១៤នាក់បានរងរបួស ធ្ងន់ស្រាល ក្នុងនោះមានទាំងភ្ញៀវទេសចរ របស់ប្រទេសសឹង្ហបុរី ចិន និងប្រទេសថៃ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ កណ្ដាលក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីវេលាម៉ោង៤និង២០នាទីភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ។
យោងតាមសេចក្ដីរាយការណ៍នានាពី ទីក្រុងកូឡាឡាំពួ បានឱ្យដឹងថា ជនរងគ្រោះ ដែលរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នេះ មានអាយុចន្លោះពី២២ទៅ៤០ឆ្នាំ និងមានស្ដ្រីពីរនាក់ ហើយពួកគេត្រូវបាន បញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រៅពីរង គ្រោះដល់ភ្ញៀវទេសចរ រថយន្ដ៤គ្រឿង រងការខូចខាតផងដែរ ។យ៉ាងណាក៏ដោយ ករណីបំផ្ទុះគ្រាប់បែក នេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ របស់សមត្ថកិច្ចនៅឡើយទេ ។