រាជធានីភ្នំពេញ: ស្ពានតភ្ជាប់ កោះពេជ្រ-កោះនរា ត្រូវបានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នហើយ នៅថ្ងៃទី១២តុលា២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
សូមជំរាបថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។s/b