កាលពីថ្ងៃទី៨ ខែតុលា ជនរងគ្រោះ ទី១ដែលឆ្លងវីរុសអេបូឡានៅអាមេរិក បានបាត់បង់ជីវិតបង្កការព្រួយបារម្ភ យ៉ាងខ្លាំងពីការឆ្លងរាលដាលនៅលើទឹក ដីអាមេរិកទើបធ្វើឱ្យអាមេរិកចាត់វិធាន ការចាំបាច់ទប់ស្កាត់ការឆ្លងរាលដាល ។
មន្ដ្រីសន្ដិសុខអាមេរិកបានបញ្ជាក់ ថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនឹងចាប់ ផ្ដើមត្រួតពិនិត្យសីតុណ្ហភាពក្នុងរាង កាយរបស់អ្នកដំណើរទាំងអស់ដែលមក ពីទ្វីបអាហ្វ្រិក ជាទីតាំងដែលមានការ ឆ្លងរាលដាលវីរុសអេបូឡាខ្លាំងជាងគេ បំផុត ។ ទីតាំងដែលត្រូវត្រួតពិនិត្យមាន ៥ ដែលមានជើងហោះហើរចូលទៅកាន់ ទ្វីបអាហ្វ្រិក ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិ បតីអាមេរិក លោកបារ៉ាក់ អូបាម៉ាបាន ជំរុញឱ្យរដ្ឋាភិបាលតាមបណ្ដារដ្ឋអនុវត្ដ វិធានការចាំបាច់ទប់ទល់ការរាលដាល នៃវីរុសអេបូឡា ។
វីរុសអេបូឡាបានសម្លាប់មនុស្សនៅ អាមេរិក និងអឺរ៉ុបហើយបង្កការព្រួយ បារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកាន់ តែខ្លាំងឡើង ។ កន្លងមក ក្រសួងសុខាភិ បាលអេស្ប៉ាញបានប្រកាសថា គ្រូពេទ្យ ២នាក់ដែលឆ្លងវីរុសអេបូឡាជាជនជាតិ អេស្ប៉ាញបានបាត់បង់ជីវិត ។
គិតមកទល់ពេលនេះ វីរុសអេបូឡា បានសម្លាប់មនុស្សដល់ទៅ៣.៨៦៥នាក់ និងមានអ្នកឆ្លង ៨.០៣៣នាក់ ។ ប្រធា នាធិបតីអាមេរិកបានបញ្ជាក់ទៀតថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកប ដោយប្រសិទ្ធភាពទេនោះ នៅដើមឆ្នាំ ២០១៥នឹងមានអ្នកឆ្លងវីរុសកាច សាហាវនេះដល់ទៅ១,៥លាននាក់