អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា និងសមាជិកសភា កម្ពុជា ឡាវ និងវៀតណាម ជំរុញរកការពង្រឹងវិស័យការបរទេស និងតួនាទីសភា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូ សាមគ្គីភាព និងវិបុលភាព ឲ្យបានរឹងមាំ

0

ខេត្តស្ទឹងត្រែង៖ ប្រទេស(CLV)ទាំងបី កម្ពុជា-វៀតណាម និងឡាវ បានជំរុញរកការពង្រឹងវិស័យការបរទេស និងតួនាទីសភា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូ សាមគ្គីភាព និងវិបុលភាព ឲ្យបានរឹងមាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីវិស័យការបរទេស និងពង្រឹងតួនាទីសភា នៅព្រឹកថ្ងៃទីទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមាស ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

នៅក្នុងកិច្ចប្រជុំនោះទៀត ក៏បានបង្ហាញពីផលវិជ្ជមាន និងអវិជ្ជមានខេត្ត៤ របស់ប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច និងសង្គម-វប្បធម៌ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់ការតភា្ជប់ នៃសេដ្ឋកិច្ចប្រទេស (CLV) កម្ពុជា-វៀតណាម និងឡាវ  ឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងនោះក៏មានវិស័យការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹងតួនាទី ត្រួតពិនិត្យរបស់សភា (CLV) ឈានឆ្ពោះទៅរកការងារការពារជាតិ និងសន្តិសុខ ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំ(CLV)នេះទៀត គណៈប្រតិភូ(CLV) បានអញ្ជើញចុះពិនិត្យអំពីស្ថានភាព ទំនប់វារីអគ្គីសនីសេសានក្រោម២ នៅក្នុងស្រុកសេសាន ទស្សនាស្ពានសេកុងស្ទឹងត្រែង ចូលរួមក្នុងពិធីលាងសាយភូជន៍ ទស្សនាការសម្តែងរបាំមិត្តភាពរួមគ្នា និងការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ នៅក្នុងរាត្រីសមោសរទី១៨តុលា ម្សិលមិញ ផងនោះដែរ៕ ដោយ៖ឡុង សំបូរ