កំពង់ធំ÷ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ និងភរិយាបានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកានិងស្បៀងអាហារ គ្រឿងឧបភោគបរិភោគអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពលោកយាយ ឈន វ៉ាន អាយុ៨២ឆ្នាំ ដែលជាប្រជាពលរដ្ឋ ក្រីក្រ និងបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ រស់នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនបានពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបានថ្លែងនូវការសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោកយាយ ឈន វ៉ាន ដែលបានលាចាកលោកយើងនេះទៅកាន់លោកខាងមុខ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឱកាសចូលរួមបុណ្យសព និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលក្រីក្រី ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងភរិយាក៏បាននាំយកថវិកា និងអំណោយស្បៀង អាហារ គ្រឿងឧបភោគបរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមបុណ្យសពលោកយាយ ឈន វ៉ាន មាន៖ អង្ករចំនួន៥០គីឡូក្រាម មីជាតិ២កេស ទឹកត្រីចំនួន២យួរ ទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខចំនួន២យួរ និងថវិកាមួយចំនួន ។ ដោយឡែកប្រជាពលរដ្ឋក្រីក្រ នឹងក្រុមគ្រួសារអតីត យុទ្ធជនចំនួន១២គ្រួសារ ផ្សេងទៀតទទួលបានក្នុង១គ្រួសារ នូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ ។
អាជ្ញាធរដែនដី ក្រុមគ្រួសារសព និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលមានជីវភាពលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ និងភរិយា ព្រមទាំងសហការី ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេចនិងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕