ដោយ អ៊ុក ផ្លុង
សៀមរាប÷ លោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែង តំណាងអោយ លោកបូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងបានដឹកនាំ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ នៅ ថ្ងៃ អង្គារ ទី២៤ ខែ តុលា ឆ្នាំ២០២៣ ក្នុង ភូមិសាស្ត្រ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ កម្លាំងសហការ ចូលរួមមាន~ នាយសង្កាត់រដ្ឋបាល ជលផល អន្លង់ សំណរ, ប្រធាន និងមន្ត្រី បរិស្ថាន ស្នាក់ការ អន្លង់ សំ ណរ, មន្ត្រីកងរាជអាវុធហត្ថ ស្រុកជីក្រែង នាយរងអធិ ការដ្ឋានគរបាល ស្រុកជីក្រែង, ក្រុមប្រឹក្សា ឃុំ អន្លង់សំណរ ប្រធាន កសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងសហគមន៍នេសាទ អន្លង់ សំណរ,ដោយ មធ្យោបាយកាណូតចំនួន ០២គ្រឿង។ ជាលទ្ធផលឧបករណ៍នេសាទខុសច្បាប់ជាក់ស្ដែងដែលត្រូវបំផ្លាញ ចំនួន៣ករណី ១ ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុង
កាប់បំផ្លាញ់ក្បាលអ៊ុយ ចំនួន១០ គ្រឿង កាប់បំផ្លាញ់របងប្រវែង ៤០០ ម៉ែត្រ កាប់បំផ្លាញ់បង្គោលចំរឹងចំនួន ១០០ ដើម ២ ឧបករណ៍នេសាទខុសច្បាប់ប្រភេទសាច់ ប ក្រឡាញឹក កាប់បំផ្លាញក្បាល ប ចំនួន ៥ គ្រឿង
កាប់បំផ្លាញ់របាំងអស់ប្រវែង ៥០០ម៉ែត្រ កាប់បំផ្លាញ់ចំរឹងអស់ចំនួន ១៥០ដើម
លែងងកូនត្រីចម្រុះ អស់ចំនួន ២០ គីឡូក្រាម។ ឧបករណ៍ខាងទាំងពីរប្រភេទនេះបំផ្លាញ់ នៅចំណុចភូមិ ស្ដៅ និងភូមិព្រែក អង្គរថ្មី។ ៣ ឆ្នុក ផ្សំអំពូលភ្លើងពណ៌ កាប់បំផ្លាញ់បង្គោលឆ្នុកចំនួន ៨ កន្លែង= ៣២ដើម នៅចំណុចភូមិមាត់ខ្លា។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ លោក អ៊ុយ សុវណ្ណនី នាយសង្កាត់ រដ្ឋបាលជលផល អន្លង់ សំណរ និងលោក ស៊ីន គក់ ប្រធានមន្ត្រី បរិស្ថានស្នាក់ការ អន្លង់ សំណរ បានប្រាប់អ្នកសារព័ត៌មានថា ពួកលោកបានធ្វើតាម តួនាទី និងកាតព្វកិច្ចរបស់ខ្លួនហើយក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ប៉ុន្តែបង្រ្កាបថ្ងៃនេះ ថ្ងៃក្រោយមានទៀត ពួកលោកបានបន្តទៀតថា នឹងបន្តការបង្រ្កាបបន្តទៀត ហើយក៏ សុំធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទទាំងអស់សូមមេត្តាបញ្ឈប់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់បន្តទៀតទៅ ព្រោះវាជាការបំផ្លាញ ធនធានមច្ឆជាតិ និង ថវិកា ខ្លួនឯង ទេ ព្រោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ អាចចាប់យកកូនត្រីចម្រុះគ្រប់ប្រភេទម៉្យាងវិញទៀតមន្ត្រីជំនាញច្បាស់ជាកំទេច ឧបករណ៍ទាំងនេះចោលជាក់ជាមិនខានឡើយ៕