​​មាន​ភាព​ភ្ញាក់ផ្អើល​មិនគួរ​អោយ​ជឿ​មួយ​បើ​មិន​ឃើញនឹងភ្នែក​នោះទេ​ ​គឺ​ស្ត្រី​ម្នាក់​កើតកូន​៣​ដង​ជា​ពង​១​គ្រាប់​និង​ជា​ចិញ្ចៀន​២​វង់​

0

​កំពង់ឆ្នាំង​៖​មានការ​ភ្ញាក់ផ្អើល​មិនដែល​កើតមាន​មួយ​ពិបាក​នឹង​ជឿ​បើ​មិន​បានឃើញ​ផ្ទាល់​ភ្នែក​គឺ​ស្ត្រី​ម្នាក់​មានកូន​៥​ទៅហើយ តែ​លើក​ក្រោយនេះ​អត់​មាន​ផ្ទៃពោះ​សោះ បែ​ជា​កើតកូន​ចម្លែក​៣​ដង​គឺ​កូន​ទី​១​ជា​ពង​មួយ​គ្រប់ ចំ​ណែ ក​ពេល​កើតកូន​ទី​២​និង​ទី​៣ គឺជា​ចិញ្ចៀន​ក្រហម​២​វង់​ទៅវិញ​។ ហេតុការណ៍​កើតកូន​ទី​២​និង​ទី​៣​ដ៏​ចម្លែក​នេះ​បាន​ភ្ញាក់ផ្អើល​និង​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​នៅក្នុង​ផ្ទះ​ជាឃ្លាំង​ទុក​ឥ​វ៉ាន់​មួយ នៅក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​។​33
​ ​លោក នូ ចាន់ ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ម្នាក់​នៅក្នុង​ស្រុក​បរិបូរ​ណ៌ ដែល​បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​ផ្ទាល់​ក្រោយពេល​មានការ​ភ្ញាក់ផ្អើល​នូវ​រឿង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​បានអោយដឹងថា​៖​ស្ត្រី​កើ​កកូន​ចម្លែក​ខាងលើនេះ​មានឈ្មោះ ជា អ៊ី​ត អាយុ​៤២​ឆ្នាំ មានកូន​៥​នាក់ ប្រុស​៣ ស្រី​២ និង​មាន​ប្តី​ឈ្មោះ ប៊ូ រុន អាយុ​៥២​ឆ្នាំ ជា​កសិករ​រស់នៅក្នុង​ភូមិ​ព្រៃ​ព្រាល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌​។​112
​ ​នៅមុខ​លោកយាយ​ចាស់​ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា​នេះ ស្ត្រី​កើតកូន​ចម្លែក​បាន​និ​យា​​យ​អោយដឹងថា​៖​កាលពី​៣​ខែ​មុន​គាត់​មិនមាន​ផ្ទៃពោះ​ទេ ពេល​គាត់​កំពុង​ដើរ​រើស​លាមក​គោ ក្របី នៅក្រោយ​ផ្ទះ​ស្រាប់តែ​ឈឺពោះ​យ៉ាងខ្លាំង ហើយ​ក៏បាន​កើតកូន​ជា​ពង​មួយ​តាម​ទ្វារមាស​របស់​នាង បន្ទាប់មក​នាង​ក៏បាន​លាក់​រឿងនេះ​មិនអោយ​ប្តី​ឬ​កូន​ដឹង​ឡើយ ហើយក៏​បាន​លាក់​ពង​១​គ្រាប់​នេះ​ក្នុង​ចានស្រាក់​មួយ​ព្យួរ​ចោល​នៅក្នុង​ផ្ទះ​។​322
​ ​នៅ​ថ្ងៃទី​០៨ ខែតុលា ជា​ថ្ងៃសីល​មុននេះ កូន​របស់​នាង​បាន​រើ​ចានស្រាក់​ដាក់​បាយ​និង​ម្ហូប​ទៅ​វត្ត ក៏បាន​ធ្វើអោយ​ពង​នោះ​ជ្រុ​ក​មកលើ​ក្តារ​ផ្ទះ តែ​ពង​នោះ​អត់​បែក​ទេ ហើយ​កូន​ក៏បាន​សួរ​នាង​ថា តើ​ពង​នេះ​របស់​អ្នកណា នាង​បាន​ឆ្លើយថា​ជា​ពង​របស់​ម៉ែ​។​បន្ទាប់មក​នាង​ត្រូវបាន​រូប​ចូល​សណ្ឋិត​យំ​ស្រែក​ដោយនិយាយ​ជា​ភាសា​ស្តេច​ប្រាប់​ប្តី​ថា ត្រូវ​ជូន​មាតា​( រូបនាង​)​ទៅ​វត្ត​ព្រះឥន្ទ​កោ​សី​នៅ​ក្នុងភូមិ ពេលនោះ​ប្តី​បាន​យក​ម៉ូតូ​មក​ប្រុង​ឌុប​ទៅ តែ​នាង​ប្រាប់ថា​ទៅយក​ក្លោះ​( ឆ័​ត្រ )​មក​ដង្ហែ​ទើប​មាតា​យាង​ទៅ​។​1133

ពេលនោះ​ចាស់ៗ​ក្នុងភូមិ​ក៏បាន​យក​ឆ័​ត្រមក​បាំង​អោយ​នាង​និង​ដង្ហែ​រូបនាង​មក​នៅ​ក្នុងផ្ទះ​ជាឃ្លាំង​ទុកដាក់​វ៉ាន់​មួយ​ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី​។​ស្រាប់តែ​នៅវេលា​ម៉ោង​៣​រសៀល​នាង​បាន​ឈឺពោះ​ហើយ​បាន​កើតកូន​ជា​ចិញ្ចៀន​១​វង់ និង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា​នេះ នាង​បាន​ឈឺពោះ​ម្តងទៀត​កើត​បាន​ចិញ្ចៀន​១​វង់​ទៀត នៅមុខ​ចាស់​ក្នុង​វត្ត​ដែល​ដូចជា​មិនគួរ​អោយ​ជឿ​ឡើយ​។​
​ ​ស្ត្រី​ឈ្មោះ ហ៊ុំ ជន អាយុ​៤១​ឆ្នាំ ជា​អ្នកបំរើ​ព្រះសង្ឃ​រស់ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី បាន​និយាយ​អោយ​អ្នកយក​​ព័ត៌មាន​យើង​ដឹងថា​៖​រឿង​ដែល​គាត់​បានឃើញ​និង​មិនគួរ​អោយ​ជឿ​នោះ​គឺ ពេល​ស្ត្រី​កើតកូន​ចម្លែក​នោះ​ឈឺពោះ​​សំរាលកូន​គឺ​ស្រាប់តែ​ពោះ​នាង​ឡើង​ធំ​ភ្លាមៗ ហើយ​ក្រោយពេល​នាង​សំរាល​បាន​ចិញ្ចៀន​១​វង់ៗ​នោះ​១​ដាំ​ត្បូង​ពណ៌​ក្រហម និង​មួយទៀត​មាន​រូប​នា​គស​រួចមក ក៏​ស្រាប់តែ​ពោះ​នាង​បាន​ស្រក​ទៅជា​តូច​វិញ​ធម្មតា ដូចជា​គេ​បាន​សំរាលកូន​ជា​មនុស្ស​ធម្មតា​ដូច្នោះ​ដែរ​។​4211

ចំណែក​រឿង​កាន់តែ​មិនគួរ​អោយ​ជឿ​នោះ​គឺ​ដោះ​របស់​នាង​បាន​ឡើង​តឹង​និង​មាន​ទឹកដោះ ហើយ​ស្រាវ​ដោះ​ដូច​ស្ត្រី​មានកូន​ខ្ចី​អញ្ចឹង​ដែរ​។​​ ​ដោយឡែក​ប្តី​របស់​នាង​ឈ្មោះ ប៊ូ រុន វិញ​ក៏មាន​ការងឿងឆ្ងល់​ដែរ​ដោយបាន​និយាយថា​៖​ពីមុនមក​ប្រពន្ធ​​គាត់​មិន​ដែរ​មាន​អ្វី​ប្លែកៗ​មិនគួរ​អោយ​ជឿ​ដូច្នេះ​ឡើយ ហើយ​ក្រោយពី​នាង​បានកើត​កូន​ទី​៣​ជា​ចិញ្ចៀន​រូប​នា​គស​រួចមក​មាន​រូប​ចូល​ស​ណ្ថិ​ត​នាងៗ​បាន​និយាយថា​៖​កូន​ពង​នោះ​គឺជា​ព្រះ​នាង​កែវ​៧​ពណ៌ រីឯ​ចិញ្ចៀន​ទាំង​២​នោះ​គឺជា​ព្រះរាជបុត្រ ពួកគេ​មក​ចាប់កំណើត​នេះ​ដើម្បី​ជួយ​ប្រោះ​ពល​និង​ជួយ​កសាង​វត្ត​ព្រះឥន្ទ​កោ​សី​ដែលជា​
​វត្ត​ក្រ​ជាងគេ​អោយមាន​បាន​ឡើងវិញ​។​ជុំវិញ​រឿង​ស្ត្រី​កើតកូន​ចម្លែក​ខាងលើនេះ​ពេល​អ្នកយកព័ត៌មាន​យើង​សា​​ក​សួរ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ពួកគាត់​បាន​ឆ្លើយថា ពុំបាន​ដឹង​ទេ មិនដឹងថា ជា​រឿង​ពិត​ឬ​មិន​ពិត​នោះទេ គឺជា​រឿង​ដូចជា​មិនគួរ​អោយ​ជឿ​ឡើយ​៕