កំពង់ចាម : ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ រៀបចំ សណ្តាប់ ធ្នាប់ អនាម័យ និង ការពារ សន្តិសុខ សុវត្ថិភាព ឱ្យ បាន ល្អ ប្រសើរ ជូន កីឡាករ ទូក និង បងប្អូន ប្រជាពលរដ្ឋ ក្នុងពិធី ប្រណាំងទូក ង ទូក ខ្នាត អន្តរជាតិ ដេីម្បី អបអរសាទរ បុណ្យចេញព្រះវស្សា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ ២០២៣ នេះ ។
ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ក៏ដូចជា កងកម្លាំង ទាំង ៣ ត្រូវ យកចិត្តទុកដាក់ លើ បញ្ហា ចរាចរណ៍ និង រៀបចំ ចំណត ឱ្យ បាន ត្រឹមត្រូវ ធ្វើ យ៉ាងណា កុំ ឱ្យ មាន ការ កកស្ទះ ក្នុង នោះ កម្លាំង ឈរជើង នៅ តាម គោលដៅ ត្រូវ យល់ដឹង អំពី តួនាទី ភារកិច្ច របស់ ខ្លួន ដេីម្បី បំពេញ កាតព្វកិច្ច និង អនុវត្ត នូវ កិច្ច អន្តរាគមន៍ នានា នៅ ពេល មាន បទបញ្ជា ។ ក្រៅពី នោះ ត្រូវ យកចិត្តទុកដាក់ លើ បញ្ហា កន្លែង ស្នាក់ នៅ របស់ កីឡាករ អុំទូក ចៀសវាង មាន ជន ឆ្លៀតឱកាស ចូល បង្ក បញ្ហា ដូច្នេះ ត្រូវ រៀបចំ ផែនការ ការពារ សន្តិសុខ ធ្វើយ៉ាងណា ឱ្យ បងប្អូន ចំណុះ ទូក ទាំង អស់ មាន សុវត្ថិភាព និង ស្នាក់នៅ បាន សមរម្យ ។
ឯកឧត្ដមអភិបាលខេត្ត បានណែនាំ សូម ឱ្យ យកចិត្តទុកដាក់ លើ បញ្ហា សំរាម គឺ ត្រូវ រៀបចំ ធ្វើយ៉ាងណា ឱ្យ បាន ស្អាត គ្រប់ ទី កន្លែង ទាំង អស់ ដោយ ត្រូវ ណែនាំ ដល់ អាជីវករ លក់ ដូរ ត្រូវ រៀបចំ ទុកដាក់ សំរាម ឱ្យ បាន ត្រឹមត្រូវ ក្នុង នោះ ក្រុម ហ៊ុន ត្រូវ ធ្វើការ ប្រមូល សំរាម ធ្វេីយ៉ាងណា ឱ្យ ព្រឹកព្រលឹម ឡើង គឺ ត្រូវ តែ ស្អាត ពោលគឺ ត្រូវ រៀបចំ អនាម័យ បរិស្ថាន ឱ្យ បាន ល្អ ជាប្រចាំ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាន ណែនាំ ថា ចំពោះ កម្លាំង ល្បាត ត្រូវ ប្រេីប្រាស់ កម្លាំង អន្តរាគមន៍ ត្រូវ ប្រេី ចិត្តសាស្ត្រ ក្នុង ការ ដើរ ល្បាត ធ្វើ យ៉ាងណា ត្រូវ ក្តាប់ មុខ សញ្ញា ឱ្យ បាន កុំ ឱ្យ មាន ករណី លួច ករណី លូក ហោប៉ៅ ឬ ករណី ចោរកម្ម ផ្សេងៗ កេីតឡេីង ។ ក្រៅពី នោះ ត្រូវ យកចិត្តទុកដាក់ ក្នុង ការ បង្កើត ទីតាំង ប្រមូលផ្ដុំ ព័ត៌មាន ដេីម្បី ធ្វើ ការ ផ្សព្វផ្សាយ ក្នុង ករណី បាត់ ក្មេង ឬ បាត់ របស់របរ ផ្សេងៗ បន្ទាប់ ពី មាន ប្រជាពលរដ្ឋ បាន រាយការណ៍ ដល់ សមត្ថកិច្ច ។
គួរ បញ្ជាក់ ថា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង អភិបាល រង ខេត្ត ក៏បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារៈ ស្បៀងអាហារ និង ថវិកា ពី មន្ទីរ អង្គភាព និង សប្បុរសជននានា ដែល បាន ចូលរួម គាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ ៕