ខេត្តព្រះវិហារ : ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់មានសុវត្ថិភាព” រយះពេល ០៩ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៣ នៅសាលាខេត្តព្រះវិហារ កាលពី រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ជាច្រើនរូបទៀត។
ឯកឧត្តម អ៊ុ ម៉ារ៉ា បានគូសបញ្ជាក់ថា កម្លាំងប្រជាការពារ គឺមានការចាត់ចែងសម្រប សម្រួលពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសាមី មានភារកិច្ចចូលរួមប្រកបដោយវិន័យ និង សីលធម៌ ប្រកបដោយសេចក្ដីថ្លៃថ្នូ ជាមួយនឹងកងកម្លាំងនគរបាល កងរាជអាវុធហត្ថក្នុងការ យាមល្បាត ទប់ស្កាត់ និងចាប់ខ្លួនជនល្មើស។ បន្ថែមពីនេះកម្លាំងប្រជាការពារ មានភារកិច្ចក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋមានការចូល រួមដោយការប្រុងប្រយ័ត្ន និងមានភារកិច្ចរាយការណ៍មុខសញ្ញាការប្រព្រឹត្តិបទល្មើស ឬបាតុភាព សង្ស័យទាក់ទងនឹងបញ្ហាសន្ដិសុខសណ្ដាប់សាធារណៈទៅដល់អាជ្ញាធរមានសមត្ថកិច្ច។
ឯកឧត្តមបានសង្កត់ធ្ងន់ថា របៀបរបបនៃការធ្វើការ របស់ប្រជាការពារ គឺស្ថិតនៅក្រោមផែនការសកម្មភាព នៃការចាត់ចែងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ គឺមិនមែនស្ថិតនៅក្រោមការ ចាត់ចែងផ្ទាល់របស់នគរបាលប៉ុស្ដិ៍ ឬក៏អធិការ ក្រុង-ស្រុក ឬស្នងការខេត្តនោះឡើយ ដូច្នេះ ហើយមេឃុំ ចៅសង្កាត់ ឬមេភូមិមិនអាចយករួចខ្លួនបាននោះទេ ហើយត្រូវចាត់ទុកកម្លាំងប្រជា ការពារគឺជាជំនួយការដ៏ពិសេសរបស់មូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា កម្លាំងប្រជាការពារមិនមានសិទ្ធ ឬតួនាទីជា មន្ដ្រីនគរបាលយុត្តិធម៌ក្នុងការចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដោយខ្លួនឯងនោះទេ ប៉ុន្ដែ កម្លាំងប្រជាការពារមានសិទ្ធអាចឃាត់ខ្លួនជនល្មើស ដែលមានបទល្មើសជាក់ស្ដែងបាន តែត្រូវ បញ្ជូនអោយអាជ្ញាធរមានសមត្ថកិច្ច ឬនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ ឬអធិការក្រុងស្រុក ដែលមានសិទ្ធសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌។