សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២៣-២០២៧

0

ខេត្តព្រះវិហារ : នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជ កម្មខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០ ២៣-២០២៧» ក្រោមអធិបតីភាពលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម លោក មិន ស៊ីថា អភិបាលរងខេត្ត  និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គ ភាពពាក់ព័ន្ធ សិក្ខាកាមមកពីសហគមន៍កម្មសិកម្មជុំវិញខេត្តជាច្រើនរូប ដែលសិក្ខាសាលានេះ ធ្វើឡើងនៅសាលាប្រជុំផ្ទះសំណាក់ លី ហួត ក្រុងព្រះវិហារ ។
លោក មិន ស៊ីថា អភិបាលរងខេត្ត បានលើកឡើងអំពីគោលនយោបាយជាតិស្តីពីស្វាយ ចន្ទី បានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះកែច្នៃអ្នកនាំចេញ សិក្ខាសាលា ពិគ្រោះយោបល់ និងការផ្តល់ធាតុចូលពីបណ្តាក្រសួង-ស្ថាប័នដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពាក់ព័ន្ធលើគ្រប់សកម្មភាពក្នុងខ្សែច្រវ៉ាក់តម្លៃ និងបានរំលេចពីភារកិច្ចជាមួយនឹងទំនួលខុស ត្រូវសំដៅធ្វើយ៉ាងណាឲ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ។ ដើម្បីសម្រេច បាននូវចក្ខុវិស័យ និងគោលបំណងគោលនយោបាយជាតិស្តីពីស្វាយចន្ទី រាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលដៅចម្បងចំនួន៣៖ ទី១. លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយភាពប្រកួតប្រជែង ទី២. ជំរុញការធ្វើឧស្សាហកម្មហូបនីយកម្ម ដើម្បីបង្កើនតម្លៃ បន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឲ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ២០៣២ និងទី៣ ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការ លើកកម្ពស់ឧត្តមភាពលើទីផ្សារ ។
មានមតិបើកសិក្ខាសាលានាឱកាសនោះលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាសិក្ខាសាលានេះមានគោលបំណងប្រែក្លាយកម្ពុជាឲ្យក្លាយទៅ ជាប្រទេសផលិត និងផ្គត់ផ្គងផលិតផងស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ។ លោកជំទាវបន្តទៀតថា គោលនយោបាយជាតិស្វាយចន្ទីផ្តោតសំខាន់ លើយុទ្ធសាស្រ្តចំនួន៣រួមមាន៖១-ការផលិត ត្រូវយកចិត្តទុកដាក់ជំរុញលំអការប្រើប្រាស់បច្ចេក ទេសវិទ្យាកសិកម្មថ្មីៗ ២-ការកែច្នៃ ត្រូវធ្វើពិពិធកម្មមុខទំនិញសម្រាប់បង្កើនតម្លៃបន្ថែមដល់ ផលិតផលស្វាយចន្ទីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយប្រែក្លាយកសិករទៅជាពាណិជ្ជករ ៣-ការនាំចេញ ត្រូវពង្រីកវិសាលភាពកសិពាណិជ្ជកម្ម លើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផល ស្វាយចន្ទី សម្រួលពាណិកម្មក្នុងការនាំចេញ និងកែលំអនីតិវិធីដែលមានស្រាប់ ៕