រយៈពេល២ថ្ងៃ មានប្រជាពលរដ្ឋជិត២០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តពិធីអុំទូកខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ លោកសេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
បានមកចូលរួមទស្សនាកម្សាន្តពិធីអំទូកខេត្តកំពង់ធំ ព្រមទាំងកម្សាន្តការប្រគុំឥន្ត្រីនាពេលរាត្រីផងដែរ នៅតាមដងស្ទឹងសែនសរុបប្រមាណ១៨០.៥០០នាក់ ក្នុងនោះថ្ងៃបញ្ចប់នៃពិធីអំទូកមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ
ណ៍សរុបប្រមាណ ៧៣,០០០នាក់ផងដែរ។

គួរបញ្ចាក់ថាពិធីនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមងួន រតនៈ អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការរៀបចំពិធីអុំទូករបស់ខេត្តកំពង់ធំនាពេលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ ល្អផូរផង់របស់ជាតិ ហើយក៏ជាទម្លាប់របស់ខេត្ត ដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែទទួលបានការទុកចិត្ត និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។

ក្រៅពីធីប្រណាំងទូក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះទូកដែលមកចូលរួមប្រកួតប្រជែងមានចំនួន៥៦ទូក ក្នុងនោះមានទូកផ្កាចាចំនួន២០ទូក ទូកនារី០២ទូក ទូកខ្នាតអន្តរជាតិ៣០ទូក និងទូកងខ្នាតវែងចំនួន៦ទូក កីឡាករ កីឡាការិនី សរុប១៦៦៤ នាក់។កម្មវិធីរៀបចំការប្រណាំងទូករយៈពេល០២ថ្ងៃត្រូវបានបញ្ចប់ដោយទទួលលទ្ធផលដូចខាងក្រោម៖ប្រភេទទូកផ្កាចារមាន៤ទូកចំណាត់ថ្នាក់លេខ១÷ ១.សាមគ្គីអូរកន្ធរសែនជ័យ

២.បទុមមណសាមគ្គីសែនជ័យបារមីវត្តចតុលោក។៣.បារាយណ៍សែនជ័យបារមីវត្តបារាយណ៍។ ៤.ចាន់ថាមហាសាមគ្គីសែនជ័យបារមីភូមិបាណក។ ប្រភេទទូកខ្នាតអន្តរជាតិមាន៨ទូកចំណាត់ថ្នាក់លេខ១÷ ១. អាមាន់ហើរ សែនជ័យបារមីករណីដើម។ ២. តេជោមាសសែនជ័យបារមីដាវដែក។ ៣. បឹងខ្ញែកភក្ដីបារមីតាឯក។ ៤. ឬទ្ធីសែនជ័យបារមី សីម៉ៅ។ ៥. ផ្គរលាន់សែនជ័យបារមីស្រីស្អាត។ ៦. ជលសាសែនជ័យបារមីកោះអណ្តែត។ ៧. ត្របែកសែនជ័យបារមីបឹងប្រមា។ ៨. មហាសាមគ្គី ព្រហ្មតជះភក្តីគង់ម៉ៅ។ ប្រភេទទូក ង ខ្នាតវែងមាន ២ ទូកចំណាត់ថ្នាក់លេខ១÷ ១.ស្រីស្រស់ស្ទឹងសែន។ ២.ពោធិ៍អណ្តែតសែនជ័យ។ អត្ថបទលោក ធូ កែវមុន្នី