ឃាត់ខ្លួនក្មេងទំនើង០២ក្រុម ដែលធ្វើសកម្មភាព បង្កឱ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់កន្លែងប្រគុំតន្ត្រី អបអសាទរពិធីប្រណាំងទូកងនៅសួនស្ទឹងសែន

0

ខេត្តកំពង់ធំ៖ ក្មេងទំនើង០២ក្រុម ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិតេយ្យ បង្កឲ្យមានការភ្លាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ២៣:៣០នាទីយប់ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីកន្លែងប្រគុំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា បន្ទាប់ពីក្មេងទំនើងទាំង០២ក្រុមនេះធ្វើសកម្មភាពហើយទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ  ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ភ្លាមៗផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់នេះ មន្ត្រីនគរបាលជំនាញ កំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។អត្ថបទលោក ធ  កែវមិន្នី