អភិបាលខេត្តកំពង់ចាមបាន ចូលរួម បេីក អង្គ សិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក ចេញ ចូលតែមួយរាជធានីខេត្ត

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន បានអញ្ជើញចូលរួម បេីក អង្គ សិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រក ចេញ ចូលតែមួយរាជធានីខេត្ត និងការសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ។

សិក្ខាសាលានេះ បាន ធ្វើ ឡើង នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងសិក្ខាកាមជានាយករដ្ឋបាល ២៥រាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ-ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំង២៥ រាជធានី ខេត្ត និងអង្គការ សមាគមជាដៃគូ៕